ក្រុម​សាសនា​មួយ​តវ៉ា​នៅ​មុខ​ទូត​អាមេរិក​ទាមទារ​ឱ្យ​លុបបំបាត់​របប​ដឹកនាំ​ផ្ដាច់ការ

ដោយ អាស៊ីសេរី
2017-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
និមិត្តសញ្ញា​អាស៊ីសេរី
និមិត្តសញ្ញា​អាស៊ីសេរី
Photo: RFA

សមាជិក​សមាគម​ពន្លឺ​សិរិអារ្យ​មេត្រី​ប្រមាណ​ជិត​១០​នាក់ កាល​ពី​ថ្ងៃទី​០២ ខែ​តុលា បាន​នាំ​គ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។ តាម​ប្រភព​កាសែត​ក្នុងស្រុក​ឱ្យ​ដឹង​ថា ក្រុម​ពន្លឺ​សិរិ​អារ្យ​មេត្រី​នេះ បាន​លើក​បដា​ធំៗ ទាមទារ​ឱ្យ​លុបបំបាត់​របប​ដឹកនាំ​ផ្ដាច់ការ មក​ជា​ការដឹកនាំ​ប្រកប​ដោយ​សេរី សន្តិភាព និង​បង្រួបបង្រួម​លទ្ធិប្រជាធិបតេយ្យ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​នេះ​ក៏បាន ស្នើ​ឱ្យ​មេដឹកនាំ​មហាអំណាច​ទាំងអស់​បញ្ចប់​វិបត្តិ​សង្គ្រាម​លោក​លើក​ទី​៣ ការ​បង្រួប​បង្រួម​សាសនា​ឱ្យ​មាន​តែមួយ​ក្នុង​ពិភពលោក និង​ការ​ផ្សព្វផ្សាយ​រូបមន្ត​សម្រាប់​កសាង​សន្តិភាព​ជូន​ពិភពលោក។

ប្រភព​ដដែល​ឱ្យ​ដឹង​បន្ត​ថា ក្រុម​បាតុករ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ធ្វើការ​បំបែក និង​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​ពន្លឺ​សិរិ​អារ្យ​មេត្រី​នេះ បាន​ជូនដំណឹង​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​រួចហើយ ដោយ​ការ​ធ្វើ​បាតុកម្ម​នេះ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​តុលា ដោយ​ធ្វើការ​ជួបជុំ​នៅមុខ​ស្ថានទូត​អាមេរិក នៅ​ពេល​ព្រឹក និង​ពេល​រសៀល​ហែ​ក្បួន​ចេញពី​វត្តភ្នំ ឆ្ពោះ​ទៅ​សួនច្បារ​វិមាន​ឯករាជ្យ និង​មុខ​ស្ថានទូត​កូរ៉េខាងជើង។

នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុម​អ្នក​កាន់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ចេះ​ឈឺឆ្អាល ហ៊ាន​ចេញមុខ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​លុប​បំបាត់​របប​ដឹកនាំ​ផ្ដាច់ការ និង​ទាមទារ​ឱ្យ​ការដឹកនាំ​ប្រកបដោយ​សេរី សន្តិភាព និង​ការ​បង្រួប​បង្រួម​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល