បក្ស​ប្រឆាំង​កៀរគរ​គណបក្ស​បែកបាក់​ឲ្យ​ចូល​រួម​ជាមួយ​បក្ស​របស់​ខ្លួន

ដោយ ប្រាជ្ញ ចេវ
2016-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កឹម សុខា ៨៥៥ ២០១៥
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នា​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កៀរគរ​ឲ្យ​គណបក្ស​ដែល​បែកបាក់​ចូលរួម​ជីវភាព​បក្ស​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត លោក កឹម សុខា ប្រាប់​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​មូលដ្ឋាន​បើក​ផ្លូវ​ទទួល​ស្វាគមន៍​សមាជិក​ដែល​កំពុង​បែកបាក់។

​លោក កឹម សុខា យល់​ថា គណបក្ស​ដែល​បែកបាក់​ទាំង​នោះ នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង ឬ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ស្វាគមន៍​រង់ចាំ​ទទួល​អ្នក​ទាំង​នោះ ដើម្បី​រួមគ្នា​ដណ្ដើម​យក​ជ័យជំនះ​នៅ​ពេល​ខាង​មុខ។

​លោក កឹម សុខា ថ្លែង​បែប​នេះ ក្នុង​ពេល​ចុះ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បន្ថែម​លើ​ប្រសាសន៍​របស់​លោក កឹម សុខា ថា កន្លង​មក មាន​មន្ត្រី​គណបក្ស​មួយ​ចំនួន​មក​ទាក់ទង​ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​ណា​ខ្លះ​នៅ​ឡើយ​ទេ«មាន​អ្នក​នយោបាយ​ដែល​មក​ពី​បក្ស​ចង់​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​គាត់​ស្នើសុំ​កុំ​អាល​ទាន់​ប្រាប់​អ្នក​កាសែត»

​ការ​លើក​ឡើង​នេះ ខណៈ​នៅ​ក្រសួង​មហាផ្ទៃ មាន​គណបក្ស​ជាង ៦០ ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​គណបក្ស​មួយ​ចំនួន ក៏​ចាប់​បែកបាក់​ពី​គណបក្ស​មួយ​ទៅ​ជា​គណបក្ស​ពីរ ឬ​មួយ​ទៅ​បី​ក៏​មាន និង​កំពុង​ប្ដឹង​គ្នា​ឡើង​តុលាការ។ ជា​ឧទាហរណ៍ រួមមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជាដើម។

​ស្រដៀង​នឹង​លោក កឹម សុខា លើក​ឡើង​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន ប្រកាស​ហៅ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ផ្សេង​បែរ​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Overseas

ពី Overseas

Do not care too much about reunion with other parties but you have to stand strong and be transparency to all of your members then the others parties will joint you by themselves. First you have to demonstrate that you are firm and fair to your members then other will come to negotiate with you. Make sure, you and Rensy is shoulder to shoulder to do play behind each other back otherwise your party will be shit in the fan again, my friend. Hope your party is stay strong and honest to each other. All the best to your new political scene.

Feb 21, 2016 05:03 AM

អ្នក​អាន​អនាមិក

They should realize they(small parties) wouldn't have a chance of getting a single seat if they stand alone. If they joined CNRP, then they would have a good chance be a part of winning side.

Feb 20, 2016 02:17 PM

Overseas

ពី Overseas

Dear Sokha, Do not play a dangerous politic game. You have to play a very smart game with this master politic party. You just about to get back everything and now you started to fuel up again. You are to young my friend, let someone play the game and you go along with them in order to release your team that locked up in jail.
Man, learn from mistake and do not do it again. I am not your party but I just provide you some small idea. The ball is in your hand, you make your own decision but you must extremely be careful.

Feb 20, 2016 09:15 AM

គេហទំព័រ​ទាំងមូល