គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​គម្រោង​រៀបចំ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

ដោយ ថា កិត្យា
2016-01-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ បដិសេធ​ការ​ចោទ​ប្រកាន់​ថា រៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សហរដ្ឋ​អាមេរិក នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ បដិសេធ​ការ​ចោទ​ប្រកាន់​ថា រៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សហរដ្ឋ​អាមេរិក នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Screenshot from CNRP Press Release

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តី​ប្រកាស​ថា ពុំ​មាន​គោលការណ៍ ឬ​ផែនការ​ឲ្យ​សមាជិក​សមាជិកា និង​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក នៅ​ខែ​កុម្ភៈ ខាង​មុខ​នោះ​ទេ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បដិសេធ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ផែនការ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ហើយ​ព្រមាន​ធ្វើ​បាតុកម្ម​ជំទាស់​មេ​បក្ស​ប្រឆាំង​វិញ។

សារ​ឆ្លើយ​ឆ្លង​នេះ កើត​ឡើង​ដោយសារ​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​យោបល់ (Comment) នៅ​លើ​គណនី​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មេ​ដឹក​នាំ​កំពូល​នៃ​មេ​ដឹក​នាំ​ប្រទេស​សមាគម​អាស៊ាន​ទាំង​១០ នា​សហរដ្ឋ​អាមេរិក នៅ​ខែ​កុម្ភៈ មុន​ពេល លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចប់​អាណត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនមាន CNRP ក៏ប្រជាជនធ្វើបាតុកម្មដែរ វាជាការពិត។

Jan 26, 2016 10:57 PM

អនាមិក

ពី បាត់ដំបង

ពាក្យគំរាមរបស់នាយករដ្ឋមន្ត្រី គឺជាការត្រួសត្រាយផ្លូវ បើកយុទ្ធនាការ ដាក់អន្ទាក់​ ក្នុងបំណងធំតែមួយ គឺបំបែកបំបាក់ គណបក្សសង្គ្រោះជាតិ តាមគ្រប់រូបភាព។ ឲ្យតែCNRP ភ្លាត់ស្នៀតឲ្យលោកហ៊ុន សែន ប្រើតុលាកាឲ្យចោទប្រកាន់ ឲ្យកោះហៅ ឲ្យនាំខ្លួនដាក់ឃុំឬដាក់គុក ក្រុមមេដឹកនាំ CNRP ដែលមាននៅក្នុងស្រុកបាន​នោះ នោះការបំបែកបំបាក់ អាចនឹងមានសន្ទុះឡើងខ្លាំងរហូតដល់ជិតបោះឆ្នោត។

Jan 26, 2016 05:39 PM

អ្នក​អាន​អនាមិក

Isn't peoples right to protest if they wanted to? What law says they can't do that?

Jan 26, 2016 11:32 AM

MrChour

ពី France

Cpp support = neak anamoeuk ! Why you afraid to reveal real name ?

Jan 26, 2016 09:43 AM

អ្នក​អាន​អនាមិក

ប្រទេសកម្ពុជា ជា ប្រទេសប្រជាធិបតេយ្យ ក្លែងក្លាយ !
តាចាស់ ហ៊ុន សែន ខ្លាចបាតុកម្ម របស់ប្រជាពលរដ្ឋ !

Jan 26, 2016 07:16 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល