បក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ឃាតកម្ម​លោក កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2016-07-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ អំពាវនាវ​ឲ្យ​មាន​ការ​ជួប​គ្នា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្លួន ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដោយ​មាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចូលរួម​ក្នុង​ការ​ស្វែង​រក​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ស្វែង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ។

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ កក្កដា ​ថា លោក​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​តាម​យន្តការ​ដែល​មាន​ស្រាប់ គឺ​តាម​រយៈ​ក្រុម​ភាគ​តិច និង​ក្រុម​ភាគ​ច្រើន។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ប្រឆាំង​ចង់​ជួប​បក្ស​កាន់​អំណាច​នោះ ដោយសារ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ គឺ​សមត្ថកិច្ច ឬ​តុលាការ​មិន​បាន​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​ទេ។

សូមចាំ​ស្ដាប់​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក អេង ឆៃអ៊ាង និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន៖...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Sok Esyan, this clown talks about different cases. Please shut up. People saw the will and willingness of this incompetent corrupt government investigated murder cases like Chea Vichea and Chhut Vuthy and many others were not open and transparency. There were no committees created to investigate those cases. So how is this any difference from the other cases.

Committee should be created. Members from all interest parties should be on this committee to investigate this murder. Until that is done, dark cloud of suspicion still hang over this corrupt government.

Jul 14, 2016 11:45 AM

អ្នក​អាន​អនាមិក

Sok Eysan doesn't need to open his mouth anymore. He has zero credibility. No one believes a word he said. He's a FAKE lying politician. People like him put the country and people in danger. Change is a must in 2017 and 2018.

Jul 14, 2016 11:29 AM

ភវវរ្ម័ន

ពី បាវិត ស្វាយ​រៀង

ភាពមិនប្រក្រតីនិងជាចម្ងល់គឺនៅត្រង់ថាបើសមត្ថកិច្ចធ្វើការតាមជំនាញនិងបច្ចេកទេស ហេតុដូចម្ដេចបានជាពេលនេះ ច្រើនថ្ងៃហើយ សមត្ថកិច្ចមិនទាន់បង្ហាញរូបភាពសកម្មភាពថតបានពីកាំមេរាសុវត្តិភាពទាំងនោះដល់សាធារណជន និងតុលាការ???
ចំណុចគន្លឹះគឺនៅលើរូបភាពសកម្មភាពពីកាំមេរាសុវត្ថិភាពព្រោះវាជាភស្ដុតាងដែលមិនអាចប្រឌិតបានជាដាច់ខាត ហើយបើសមត្ថកិច្ចមិនបង្ហាញរូបភាពសកម្មភាពនោះទេ! នោះកុំបន្ទោស មតិមហាជនពីការសង្ស័យសមត្ថភាពរបស់សមត្ថកិច្ចកុំចោទមហាជនថាមួលបង្កាច់សមត្ថកិច្ចរដ្ឋាភិបាលថាជាឃាតករ ធ្វើឃាតលោកបណ្ឌិត កែមឡី ឲ្យសោះ រដ្ឋាភិបាលមិនអាចប្រកែកបានសោះឡើយ!

Jul 14, 2016 03:54 AM

អ្នក​អាន​អនាមិក

......... ទាល់តែ ហ៊ុន សែន ង៉ាប់ សិន ! ..........

Jul 13, 2016 08:31 PM

អ្នក​អាន​អនាមិក

ខ្ញុំមិនមែនបន្ទរLDPទេ ក្រុមCNRPច្រើនតែនិយាយពាក្យឌឺនិងឈ្លើយៗពិបាកទទួលយក។ដូចជាពាក្យថា៖ខ្ញុំចង់ជាដើម។ភាគីម្ខាងទៀតឆ្លើយថា៖ខ្ញុំមិនចង់ វិញ តើវាយ៉ាងមុិច?។អ្នកឯងចង់ៗតែឯងទៅ។ ពាក្យនេះខ្ញុំឮឡើងជ្រិញរាល់ថ្ងៃគឺជាពាក្យពួកអាChristianនៅស្រុកយើង។ពាក្យស្នើរសុំវាមានរបៀបផ្សេងៗស្រួលស្ដាប់ជាងនេះ។

Jul 13, 2016 05:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល