ខុមហ្វ្រែល​រក​ឃើញ​ថា​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​តំណាង​រាស្ត្រ​ថយ​ចុះ​ជាង​ឆ្នាំ​មុន

ដោយ ប្រាជ្ញ ចេវ
2016-02-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សេចក្ដី​ប្រកាស​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ស្ដីពី​ការ​សង្កេត​រដ្ឋសភា និង​តំណាង​រាស្ត្រ​ឆ្នាំ​ទី​២ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ក្នុង​ឆ្នាំ​២០១៥ ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Screenshot
សេចក្ដី​ប្រកាស​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ស្ដីពី​ការ​សង្កេត​រដ្ឋសភា និង​តំណាង​រាស្ត្រ​ឆ្នាំ​ទី​២ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ក្នុង​ឆ្នាំ​២០១៥ ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Screenshot
Screenshot

អង្គការ​ខុមហ្វ្រែល (COMFREL) រក​ឃើញ​ថា សកម្មភាព​ចុះ​មូលដ្ឋាន​របស់​តំណាង​រាស្ត្រ​ក្នុង​ឆ្នាំ​ទី​២ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ថយ​ចុះ ខណៈ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រង​ទុក្ខបុកម្នេញ​ដោយ​អំពើ​ហិង្សា។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ជា​របាយការណ៍​សង្កេត​រដ្ឋសភា និង​តំណាង​រាស្ត្រ​ឆ្នាំ​ទី​២ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ក្នុង​ឆ្នាំ​២០១៥ រក​ឃើញ​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​មូលដ្ឋាន​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រធាន​គណៈកម្មការ​នៃ​រដ្ឋសភា ដឹក​នាំ​ដោយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​សកម្មភាព​ការងារ​នៅ​ក្នុង​រដ្ឋសភា​ច្រើន បើ​ធៀប​ទៅ​នឹង​គណៈកម្មការ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បង្ហាញ​ថា ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ខែ​តុលា ឆ្នាំ​២០១៥ សកម្មភាព​របស់​តំណាង​រាស្ត្រ​ទាំង​ពីរ​បក្ស​មាន​ចំនួន ១.០០៤​លើក ប៉ុន្តែ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទី​១ គឺ​ថយ​ចុះ​ចំនួន ២៧០​លើក។

របាយការណ៍​ដដែល​បង្ហាញ​ពី​ភាព​រងគ្រោះ​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី មួយ​រូប ជួប​បញ្ហា​មួយ​ចំនួន ដូចជា ដក​អភ័យ​ឯកសិទ្ធិ ប្រឈម​មុខ​ផ្លូវ​ច្បាប់ ការ​ដក​តំណែង និង​បញ្ហា​សន្តិសុខ​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល