តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​រូប​លោក ហ៊ុន សែន លើ​ស្លាក​គណបក្ស

ដោយ ថា កិត្យា
2017-04-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
Screenshot

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​កាន់​អំណាច​នោះ មិន​មែន​ជា​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ ការ​អះអាង​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា អំពី​ទង្វើ​របស់​ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់​រហូត​ដល់​ថ្នាក់​ខេត្ត សុទ្ធតែ​បដិសេធ​ថា មិន​ដែល​ស្គាល់​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រូប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ព្រោះ​មិន​មែន​ជា​សកម្មជន ឬ​សមាជិក​គណបក្ស​របស់​ខ្លួន។

ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ និង​ជា​ក្រុម​ប្រឹក្សា​ក្រុង​ច្បារមន អ្នកស្រី គុណ ម៉ាច មាន​ប្រសាសន៍​ថា សកម្មជន ឬ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​មូលដ្ឋាន​នោះ គឺ​អ្នកស្រី​ស្គាល់​ស្ទើរ​ទាំងអស់ ប៉ុន្តែ​មិន​ស្គាល់​ស្ត្រី​ម្នាក់​នោះ​ឡើយ ព្រោះ​មិន​មែន​ជា​សកម្មជន​របស់​បក្ស។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា​មិន​គាំទ្រ​ចំពោះ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ឡើយ«សកម្មភាព​នេះ​មិន​ប្រាកដ​ថា​ជា​មនុស្ស​របស់​សង្គ្រោះ​ជាតិ ដែរ ហើយ​ការ​គប់​ស្បែង​ជើង​នេះ ខ្ញុំ​មិន​បាន​ដឹង​ច្បាស់ តែ​ក្នុង​ចិត្ត​ខ្ញុំ គឺ​មិន​គាំទ្រ​ការ​គប់​អ៊ីចឹង​ទេ។ ដោយឡែក​អាជ្ញាធរ បើ​ឃើញ​សកម្មភាព​បែប​នេះ​មែន ចាំបាច់​អី​ប្ដឹង​គាត់​ទៅ​តុលាការ គ្រាន់​តែ​ហៅ​គាត់​មក​អប់រំ​ណែនាំ​ទៅ ព្រោះ​យើង​ចាត់​ទុក​ថា​គាត់​មិន​មាន​ចំណេះ​ដឹង​អី​ជ្រៅជ្រះ ហើយ​មិន​សូវ​ដឹង​អំពី​ច្បាប់​ទម្លាប់»

នា​ពេល​ថ្មីៗ​នេះ​មាន​ខ្សែ​វីដេអូ​ឃ្លីប​រយៈពេល ១៣​វិនាទី ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​ទៅ​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​ម្នាក់​នោះ​រង​ការ​ចោទ​ថា​ជា​សកម្មជន​បក្ស​ប្រឆាំង និង​មាន​ឈ្មោះ​ថា សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​វីដេអូ​នេះ​ភ្លាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា បាន​ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ ធា បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដោយ​លោក​ថា​ជាប់​រវល់។

រីឯ​ចៅ​សង្កាត់​ស្វាយក្រវ៉ាន់ លោក ង៉ែត រ៉េន មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​នោះ​ពិត​ជា​ស្ថិត​ក្នុង​មូលដ្ឋាន​របស់​លោក​ពិត​មែន តែ​ឥឡូវ​នេះ​លោក​មិន​ដឹង​ថា​ស្ត្រី​នោះ​នៅ​ទីណា​ឡើយ ហើយ​លោក​ក៏​មិន​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង ឬ​ក៏​យ៉ាង​ណា​ដែរ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នឹង​បន្ត​វិធានការ​តាម​រក និង​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ថ្លែង​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ​លើ​ស្ត្រី​នោះ ជា​ជាង​ឈាន​ដល់​ដំណាក់កាល​ផ្លូវ​ច្បាប់​តឹងរ៉ឹង​ចាប់​គាត់​ដាក់​ពន្ធនាគារ។ ទន្ទឹម​គ្នា​នេះ លោក​សង្កេត​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ហាក់​បង្ហាញ​នូវ​ស្តង់ដារ​ពីរ ដោយសារ​កន្លង​មក ប្រសិន​បើ​មាន​ករណី​ប៉ះពាល់​ដល់​ជន​ទន់​ខ្សោយ គឺ​អាជ្ញាធរ​មាន​វិធានការ​យឺតយ៉ាវ តែ​ប្រសិន​បើ​ប៉ះពាល់​ដល់​មន្ត្រី​ធំៗ ឬ​អ្នក​មាន​អំណាច គឺ​ចំណាត់ការ​នោះ​លឿន និង​តឹងរ៉ឹង​ទៀត​ផង«យើង​ឃើញ​ថា ទង្វើ​នេះ​បើ​ប្រព្រឹត្ត​អ៊ីចឹង​មែន វា​ជា​អំពើ​ល្មើស​ហើយ ប៉ុន្តែ​គ្រាន់​តែ​ថា យើង​ត្រូវ​មើល​ថា តើ​ស្ត្រី​ដែល​ធ្វើ​អំពើ​ហ្នឹង​គាត់​ជា​មនុស្ស​ប្រភេទ​ណា? ជួន​គាត់​ជា​មនុស្ស​វិបល្លាស​ស្មារតី ឬ​អី​អ៊ីចឹង។ ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ឲ្យ​ស៊ី​ជម្រៅ​ទេ ព្រោះ​ដោយ​ហេតុ​ថា​អង្គ​ហេតុ​រឿង​នេះ យើង​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ប៉ុន្តែ​ការ​អនុវត្ត យើង​មើល​ទៅ​ដូចជា​ស្តង់ដារ​ពីរ បើ​យើង​ប្រៀបធៀប​នឹង​ករណី​ផ្សេងៗ»

កន្លង​ទៅ នៅ​ពេល​នរណា​ម្នាក់​ហ៊ាន​រិះគន់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ពួក​គេ​ភាគច្រើន​កម្រ​គេច​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ណាស់ ដោយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាត់​វិធានការ​ជា​ទីបំផុត។ ដោយឡែក​ករណី​មាន​ការ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បក្ស​ប្រឆាំង ឬ​ប្រជាជន​ធម្មតា​វិញ គេ​មិន​សូវ​ឃើញ​អាជ្ញាធរ​ចេញ​វិធានការ​មាន​ប្រសិទ្ធភាព​ទេ។ ជាក់ស្តែង​ដូចជា​ករណី​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ករណី​គំរាម​បាញ់​សម្លាប់​លោក​បណ្ឌិត សុខ ទូច និង​មនុស្ស​ល្បីៗ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ច្បាប់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

VK Hong

Far left radical commie n.vietminh, n.vietcong and khmerouge Hun Sen are the same group butcher and Hun Sen himself as a former khmerouge manslaughter"war criminal conspiracy with 3 millions people deaths 1975-1979",with so many war criminals still at large by well protected under Hun Sen's umbrella peace corp.Evil man Hun Sen and his allied butchers still used the same khmerouge,n.vietminh and n.vietcong's techniques,copycat in killing fields"genocide"to wide out Cambodian people from the world map.Remember everything happens in Cambodia,just only one-man-rule and if brought this fascist dictator to justice and everything will solved"no cause million dies...less money...save lives,save time and save the bullets and peace...

Apr 11, 2017 05:52 PM

អ្នក​អាន​អនាមិក

វាកាន់តែច្បាស់ថា តុលាការនៅប្រទសកម្ពូជាគឺ ជាតុលាការរបស់បក្សប្រជាជន ព្រោះថា បើមានបញ្ជាពីមន្ត្រីកាន់អំណាចគឺ តុលាការចាត់ការភ្លាម ដោយគ្មានគិតពិចារណាឫ វិនិច្ឆ័យតាមគតិយុត្តិឡើយ ។ ដោយសារតែបក្សនេះ ធ្លាប់ប្រព្រឹត្តនូវអំបើយង់ឃ្លងកាប់សំឡាប់និង ប្រល័យពូជសាសន៍ខ្មែរ ។ បក្សពួកអតីតឧទ្ទាមដែលបែកពីកុម្មុយនិស្តនៅពេលនេះកំពុងជួបប្រទះសត្រូវរបស់ខ្លួនសារជាថ្មី ហើយបក្សនេះកំពុងប្រឆាំងនិង កិច្ចព្រមព្រៀងសន្តិភាពដែលរៀបចំដោយអង្គការសហប្រជាជាតិដែលគេកំពុងឃ្លំមើលជាប្រចាំផងដែរ ៕

Apr 10, 2017 11:31 PM

អ្នក​អាន​អនាមិក

ពី Otdar Meanchey

Please help to investigate the people who burned the CNRP pano too the INDEPENDENT COURT if the court serve the people not the party.

Apr 10, 2017 07:15 AM

KOM SOT

ពី SVAY RIENG

អោយតែប៉ះប៉ានណូបក្សCPPតុលាការខ្វែងដៃខ្វែងជើងញាប់ដូច
​​​​​​​​​បង្គួយអីចឹង។រកចាប់ឲ្យទាល់តែបានតែបើគណបក្សដ៏ទៃវិញគេ
គាស់រំលំដល់គ្រិះក៏តុលាការធ្វើមិនឃើញដែរ។មហាផ្ទៃថាទាល់
តែសមីខ្លួនគេប្ដឹង។ឬឯCPPមិនបាច់ប្ដឹងទេ។ពីព្រោះតុលាការប្រើ
STANDARDពីរ៕

Apr 10, 2017 02:13 AM

អ្នក​អាន​អនាមិក

I admire her courage to express her anger toward the savages. Unfortunately, I feel sorry for her because she forgot she is living in the beast den. I will remember in my heart !
Let the beasts know that we hate them to the bone and one day, if the beasts don't heed,, Khmer people will treat them as Saddam Hussein or Muammar Gadhafi style.

Apr 09, 2017 10:19 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល