មន្ត្រី​បក្ស​កាន់​អំណាច​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​មាន​ការ​រង្គោះរង្គើ​ផ្ទៃក្នុង

ដោយ ម៉ម មុនីរតន៍
2016-01-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

មន្ត្រី​បក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ចាប់​ផ្ដើម​បើក​យុទ្ធនាការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ថ្មី​ទៀត។ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ភាព​រឹងមាំ បើ​ទោះ​ជា​មាន​អ្នក​នយោបាយ​ខ្លះ​ចង់​ពុះ​ច្រៀក​បក្ស​នេះ​ជា​ពីរ​យ៉ាង​ណា​ក្ដី។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​បក្ស​កាន់​អំណាច​ឌឺដង​ទៅ​វិញ​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​មិន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏​បក្ស​នេះ​បាន​ប្រេះស្រាំ​រួច​ទៅ​ហើយ។

មន្ត្រី​គណបក្ស​ដែល​គ្រប់គ្រង​អំណាច​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​មាន​ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ជា​បណ្ដើរៗ បើ​ទោះ​ជា​មេដឹកនាំ​គណបក្ស​នេះ​ខំ​អះអាង​ពី​ភាព​ស្អាតស្អំ​ថា ផ្ទៃក្នុង​បក្ស​មិន​ធ្លុះធ្លាយ និង​រកាំរកូស​យ៉ាង​ណា​ក៏ដោយ​ចុះ។

ការ​ថ្លែង​ដូច​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ធ្វើ​ឡើង ១​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​គណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី ថ្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៣ មករា ទៅ​កាន់​អ្នក​ទ្រាំទ្រ​របស់​ខ្លួន។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មករា ថា ការ​ពិត​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​តែ​ភិតភ័យ​ពី​ជោគវាសនា​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា ភាព​ប្រេះស្រាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​រួច​មក​ហើយ ដូច​ជា​អ្នកស្រី ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈកម្មការ​ផ្ទៃ​ក្នុង​បក្ស ត្រូវ​បក​អាក្រាត​ពី​ភាព​មិន​ចុះសម្រុង​នឹង​គ្នា​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​ជាដើម។ បន្ថែម​ពី​លើ​នេះ លោក សុខ ឥសាន បន្ត​ថា មាន​សកម្មជន​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន បាន​ចាប់​ផ្ដើម​បោះបង់​បក្ស​នេះ​ជា​ហូរហែ​មក​ហើយ ហើយ​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​បន្ត​ទៀត។ លោក​បន្ត​ថា «គាត់​ព្រួយ​ណាស់​រាល់​ថ្ងៃ​ហ្នឹង មិន​ធម្មតា​ទេ។ គាត់​ព្រួយ​ថា​គ្នា​គាត់​ហ្នឹង​វា​បែក ពីព្រោះ​វា​បែក​បណ្ដើរៗ​រួច​ទៅ​ហើយ។ នៅ​តាម​បណ្ដា​ខេត្ត​ដូចជា​នៅ​ឧត្តរមានជ័យ និង​បន្ទាយមានជ័យ ហើយ​មុន​នឹង​បែក​នៅ​តាម​បណ្ដា​ខេត្ត​ហ្នឹង ផ្ទៃ​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គាត់ បាន​បែក​រួច​ទៅ​ហើយ»

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​គណបក្ស​ជំទាស់​លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ (Video Conference) ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៣ មករា ដោយ​លោក សម រង្ស៊ី និយាយ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង បើ​ទោះ​ជា​មាន​អ្នក​ចង់​ហែក​គណបក្ស​នេះ​ឲ្យ​ក្លាយ​ជា​ចម្រៀក​ក៏​ពុំ​អាច​ទៅ​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​ដណ្ដើម​ការ​គាំទ្រ​លើសលប់​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ ជាពិសេស​ផ្ទៃ​ក្នុង​បក្ស​នៅ​តែ​រឹងមាំ។ លោក​បន្ត​ថា «លោក កឹម សុខា សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ ថ្នាក់​ជាតិ ថ្នាក់​ខេត្ត ស្រុក និង​ថ្នាក់​ឃុំ គឺ​យើង​រួម​កម្លាំង​គ្នា។ គេ​ចង់​បំបែក​យើង តែ​យើង​ឥត​បែក​គ្នា​ទេ​បង​ប្អូន ដាច់​ខាត យើង​ត្រូវ​តែ​រួម​គ្នា។ មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​គត់ ដែល​អាច ហើយ​ដែល​ត្រូវ​ស្រោចស្រង់​ប្រទេស​កម្ពុជា យើង​ទាំងអស់​គ្នា»

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា មាន​តែ​គណបក្ស​ជំទាស់​ទេ ដែល​អាច​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ​ដែល​កំពុង​តែ​បាត់បង់​ទៅ​ហើយ​នេះ​បាន។ ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​មាន​ពិរុទ្ធ​តាម​ផ្លូវ​តុលាការ ក៏​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ និង​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ទើប​អាច​យក​ឈ្នះ​ភាព​អយុត្តិធម៌​បាន។ លោក​បន្ត​ថា «មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ទេ ដែល​អាច​សង្គ្រោះ​ប្រទេស​កម្ពុជា យើង ដែល​អាច​ការពារ​ទឹក​ដី​យើង​ឲ្យ​បាន​គង់វង្ស ដែល​អាច​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ជាតិ ទ្រព្យ​សម្បត្តិ​ធម្មជាតិ និង​ទ្រព្យ​សម្បត្តិ​វប្បធម៌ ព្រៃ​ឈើ​ព្រៃ​ភ្នំ បឹងបួ ស្ទឹង ទន្លេ និង​រ៉ែ»

ឆ្លើយ​តប​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​អន្ទង​ចិត្ត​រក​ការ​គាំទ្រ​របស់​លោក សម រង្ស៊ី ពី​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ប្រធាន​គណបក្ស​ប្រឆាំង​ដឹង​ខ្លួន​ថា នឹង​មិន​អាច​ទៅ​រួច​ស្រាប់​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​តែ​អនុវត្ត គឺ​ជា​ការ​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ និង​ភាព​ចាំបាច់​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា រាជ​រដ្ឋាភិបាល​លោក​ទទួល​កាតព្វកិច្ច​ពី​ប្រជាពលរដ្ឋ​មក​អ៊ីចឹង លោក​ដឹក​នាំ​ប្រទេស​ដើម្បី​មាន​ការ​អភិវឌ្ឍ និង​មាន​ការ​រីក​ចម្រើន។ អ៊ីចឹង​ការ​ធ្វើ អ្នក​ធ្វើ​វា​ចេះ​តែ​ខុស​ហើយ។ អ្នក​មិន​ធ្វើ​ទេ​ចេះ​តែ​ថា​ខ្លួន​ឯង​ត្រូវ ក៏ប៉ុន្តែ​រក​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​នោះ​វា​អត់​មាន​ទេ»

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា ការ​ឆ្លើយឆ្លង​របស់​អ្នក​នយោបាយ​នេះ នឹង​មិន​ធ្វើ​ឲ្យ​ចំណេញ​អ្វី​ឡើយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​បន្ត​ថា បើ​សិន​អ្នក​នយោបាយ​នៅ​តែ​ប្រកាន់​គោលការណ៍​យក​ឈ្នះ​តែ​រៀងៗ​ខ្លួន​ដូច​នេះ អ្នក​ដែល​ចាញ់​ហើយ​កាន់​តែ​យ៉ាប់​នោះ គឺ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «សារ​នយោបាយ​ថា​អ្នក​នេះ​ខ្លាំង អ្នក​នេះ​ខ្សោយ បង្អាប់​អ្នក​នេះ​ទៅ​វិញ​ទៅ​មក វា​មិន​ចំណេញ។ សារ​នយោបាយ​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​គាំពារ​សង្គម ឬ​ក៏​យុទ្ធសាស្ត្រ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព តើ​អ្នក​គ្រប់គ្រង​ល្អ​ជាង​អ្នក​អ៊ីចឹង អា​ហ្នឹង​ល្អ​ជាង»

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា អ្នក​នយោបាយ​នៅ​តែ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ បើ​ទោះ​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ មិន​ទាន់​មាន​សេដ្ឋកិច្ច​រីកចម្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ប្រសើរ​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​ក៏ដោយ​ចុះ។ ជា​ទម្លាប់​របស់​អ្នក​នយោបាយ​ខ្មែរ ហាក់​ដូចជា​ភ្លេច​ពី​ការ​អភិវឌ្ឍ ហើយ​នៅ​ពេល​មុន​យុទ្ធនាការ​បោះឆ្នោត​មក​ដល់​ វេទិកា​ឌឺដង និង​វាយ​ប្រហារ​គ្នា គេ​តែង​សង្កេត​ឃើញ​ថា បាន​កើត​ឡើង​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អនាមិក

ពី ភ្នំពេញ

លោកសុខ ឥសានបានប្រឹងនិយាយទាំងល្ងង់ខ្លៅ កុហកប្រជាពលរដ្ឋខ្មែរជាង ៣៧ រួចមកហើយ។ គ្រប់គ្រងជាង​៣៧ឆ្នាំតែម្នាក់ឯង ប្រៀបធៀបបានតែ តែទៅនិងខ្មែរក្រហមមហាពាលតែប៉ុណ្ណោះ។ រត់បានលេខមួយតែម្នាក់ឯង។ ពូកែលេខមួយក្នុងថ្នាក់មួយតែម្នាក់ឯង។

Jan 25, 2016 08:09 AM

អ្នក​អាន​អនាមិក

ពី Autralia

We are very strong for CNRP We will win election in 2017 and 2018. We will you and you do what you want to change new leader We want to change every thing of Khmer People to see real democratic country in the future and more money and more foods all built a new life for Khmer.

Jan 25, 2016 01:02 AM

អ្នក​អាន​អនាមិក

មិនបាច់ប្រឹងច្រៀងបំបែក CNRP ទៀតទេ!!!!!!! គ្មានប្រយោជន៍ទេ!!!! CNRP មិនអាចបែកបាក់បានទេ!!!!!! CNRP ខ្លួនគេដឹងពេកណាស់ហើយថា៖ ការបែកបាក់នាំអោយជាតិរលាយ!!!!!!! ហើយបើភាគីណាមួយនាំបំបែក ភាភីនោះចាកចេញតែឯកឯងប៉ុណ្ណោះ មិនអាចបំបែកបានទេ!!!!!អ្នកដឹកនាំទាំងពីរគេដឹងច្បាស់ណាស់ត្រង់ចំណុចនេះ ព្រោះបើបែកគឺចប់ គ្មានភាគីណាស់ជោគជ័យទេ!!!!! សរុបសេចក្តីទៅការដែលឈ្នានីសបំបែកបំបាក់គ្រួសារគេ គឹចុះនរកជ្រៅណាស់!!!!

Jan 24, 2016 10:04 PM

អ្នក​អាន​អនាមិក

It is the CPP itself is facing a possible major rebellion as most competent members are feeling so unfair that all the important positions in the government are controlling by the Hun family, there are no opportunities for them to serve the country and the people.

As his heath is getting deteriorated, Hun Sen is becoming more and more concerned about the future of his children because he knows that without him, his children will face grave danger, the danger does not come from the opposition, but from members of his party.

Jan 24, 2016 04:13 PM

អ្នក​អាន​អនាមិក

And we are supposed to believe the CPP thugs who have been lying to the people the past 30 years?

Like I said before the CPP are not to be trusted with their words. They think they are loved by the people. The only love they get is from circle of friends and cronies which they have been feeding them with their corrupt behavior.

Jan 24, 2016 02:36 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល