រដ្ឋាភិបាល​ជ្រើសរើស​ទាហាន​បន្ថែម​ដើម្បី ការពារ​ខ្សែ​បន្ទាត់​ព្រំដែន

ដោយ អាស៊ីសេរី
2017-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​ពិធី​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា មក​ពី​ប្រទេស​ស៊ូដង់ និង​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheu Sideth
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​ពិធី​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា មក​ពី​ប្រទេស​ស៊ូដង់ និង​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

រដ្ឋាភិបាល​កម្ពុជា ​ប្រកាស​ជា​សាធារណៈ​ក្នុង​ការ​ជ្រើសរើស​ទាហាន​បន្ថែម ដើម្បី​ឈរ​ជើង​ប្រចាំការ​នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន រវាង​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ​ខណៈ​ស្ថានភាព​នយោបាយ​កំពុង​ប្រេះ​ឆា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

លិខិត​របស់​ក្រសួង​ការពារ​ជាតិ ចុះផ្សាយ​នៅថ្ងៃទី២០ ខែ​កញ្ញា នេះ​ឱ្យ​ដឹង​ថា បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​ពី​ចំណោម​យុវជន​ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ មាន​អាយុពី ១៨ឆ្នាំ ទៅ ៣០ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ដាក់​ពាក្យ។ មាន​កាយ​សម្បទា​គ្រប់គា្រន់ និង​គ្មាន​ជាប់​ពិរុទ្ធ​ជាមួយ​នឹង​បទល្មើស​ផ្សេងៗ។ មាន​កម្រិត​វប្បធម៌​ចេះ​អាន សរសេរ​ភាសា​ខ្មែរ និង​មាន​កំពស់​ពី ១,៦០ម៉ែត្រ ឡើង​ទៅ។

យុវជន​អាច​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ នៅ​តាម​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក-ខេត្ត-ក្រុង ចាប់​ពី​ថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៧។ ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា ទាហាន​ដែល​ត្រូវ​បាន​ជ្រើសរើស​ទាំង​នោះ​នឹង​ទៅ​បម្រើ​ការ​នៅ​យោធភូមិភាគទី១ កងទ័ព​ជើងគោក។

ការ​ប្រកាស​ជ្រើសរើស​ទាហាន​បន្ថែម​នេះ ធ្វើ​ឡើង​ស្រប​ពេល​ថ្នាក់​ដឹកនាំ​កំពូលៗ ប្រកាស​ការពារ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ក៏​ធ្លាប់​ប្រកាស​ព្រមាន​វាយ​បាក់ធ្មេញ បើ​សិន​ជា​ក្រោយ​ការ​បោះឆ្នោត មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​ជាដើម។ តែ​បញ្ហា​នេះ អ្នក​ច្បាប់​ពន្យល់​ថា ការ​ប្រកាស​បែប​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះមិនមែនយកទៅការពារខ្សែក្រវ៉ាត់ព្រុំដែនរវាងយួននិងខ្មែរទេ គ្រាន់តែរើសយុវជនទៅរៀបចំបោះឆ្នោតឆ្នាំ២០១៨ ពីព្រោះ កន្លងមកគេធ្វើអញ្ជឹង ដឹកទព័ ទៅបោះឆ្នោតឲយពូកនេះ។យុវជនត្រូវគិតតែចូលហើយគ្មានថ្ងៃបកក្រោយទេ ពួកនេះមិនឲយរួចខ្លួនទេ។

Sep 22, 2017 07:25 PM

Khme krom

ការពារបក្សពួក​ អំណាច ឫការពារជាតិ​អោយពិតប្រាកដ​ បាត់ដីចង់អស់តាមព្រំដែន​ទើបមករើសពេលនេះ បើថារើសដើម្បីការពារអំណាច​ និយាយទៅ រាស្រ្តខ្មែរមិនមែនដំឡូងមូលទេ

Sep 22, 2017 10:36 AM

Khme krom

ការពារបក្សពួក​ អំណាច ឫការពារជាតិ​អោយពិតប្រាកដ​ បាត់ដីចង់អស់តាមព្រំដែន​ទើបមករើសពេលនេះ បើថារើសដើម្បីការពារអំណាច​ និយាយទៅ រាស្រ្តខ្មែរមិនមែនដំឡូងមូលទេ

Sep 22, 2017 10:35 AM

អ្នក​អាន​អនាមិក

CNRP need to joint soldiers

Sep 22, 2017 03:04 AM

អ្នក​អាន​អនាមិក

to select more soldier for defending the power when losing the election

Sep 21, 2017 05:01 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល