លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ជប៉ុន

ដោយ ទីន ហ្សាការីយ៉ា
2017.08.06
ហ៊ុន សែន ២០១៥ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​មុខ) មក​ដល់​ប្រទេស​កម្ពុជា វិញ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) និង​ជំនួប​សំខាន់ៗ​មួយ​ចំនួន​ទៀត​ជាមួយ​មេ​ដឹកនាំ​ជប៉ុន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​៦ សីហា នេះ​ថា ក្រៅ​ពី​កិច្ចប្រជុំ​កំពូល​រវាង​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ លោក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ ដែល​ជា​ជំនួយ​របស់​ជប៉ុន ផ្ដល់​ជូន​រដ្ឋាភិបាល​កម្ពុជា។ ឯកសារ​ទាំង​ពីរ​នោះ គឺ​ទី​១ ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទី​២ ឥណទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ២០៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី​នឹង​ជួប​ជាមួយ​តំណាង​សមាគម​មិត្តភាព​សភា​កម្ពុជា-ជប៉ុន សមាគម​មិត្តភាព​ជប៉ុន-មេគង្គ អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន បណ្ដា​ក្រុមហ៊ុន​ជប៉ុន និង​ថ្លែង​សន្ទរកថា​ក្នុង​សិក្ខាសាលា​ស្ដីពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ហើយ​ចុង​ក្រោយ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​កាកសំណល់​របស់​ជប៉ុន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។