លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ទោះ​បី​គ្មាន​បក្ស​សង្គ្រោះ​ជាតិ

ដោយ សេក បណ្ឌិត
2017-12-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជាថ្មី​ថា បើទោះបី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដំណើរ​បោះឆ្នោត​នៅ​កម្ពុជា នៅ​តែ​បន្ដដំណើរ​ការ​ដដែល។ សង្គម​ស៊ីវិល​យល់​ថា អវត្តមាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ ហើយ​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​ឯកោ។

​បើទោះជា​ស្ថានភាព​នយោបាយ​កំពុង​ឡើង​កម្ដៅ​បែប​ណា​ក្តី លោក ហ៊ុន សែន នៅ​តែ​ប្រកាស​ថា ពេល​វេលា​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ គ្មាន​អ្វី​ដែល​ត្រូវ​ប្រែប្រួល​ឡើយ។

​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា វត្តមាន​នៃ​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ទើប​តែ​រំលាយ​ចោល​នោះ មិន​សំខាន់​សម្រាប់​ការ​បោះឆ្នោត​ឡើយ ដោយសារ​រដ្ឋាភិបាលរ​បស់​លោក​មាន​គណបក្ស​ប្រឆាំង​ជា​ច្រើន​ទៀត​ចូលរួម​ប្រកួតប្រជែង។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​មិន​ខ្វល់​ពី​ការ រិះគន់​របស់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះ​ដែរ៖ «»។

ការ​លើក​ឡើង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​តំបន់​អូរដឹម ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​ក្នុង​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​នេះ នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ធ្ងន់ៗ ហើយ​នឹង​មាន​ការ​ចោទ​ជា​សំណួរ​អំពី​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ពី​សហគមន៍​អន្តរជាតិ៖ «»។

លោក យង់ គិមអេង បន្ថែម​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ ប៉ុន្តែ​ក្នុង​យុគសម័យ​កាល​នេះ ប្រទេស​កម្ពុជា មិន​គួរ​រស់​នៅ​ផ្ដាច់​ខ្លួន​ពី​សហគមន៍​អន្តរជាតិ ឬ​ដើរ​ចាក់​ឆ្ងាយ​ពី​គោលការណ៍​សកល​បាន​ឡើយ៖ «»។

​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​ចោល​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ហើយ​បាន​យក​អាសនៈ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​នោះ​ទៅ​ចែក​អោយ​ក្រុម​អ្នក​នយោបាយ​របស់​គណបក្ស​អែបអប​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​អោយ។ តុលាការ​ក៏​បាន​ហាម​មិន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​ដែរ។

សហគមន៍​អន្តរជាតិ រួម​មាន​សហភាព​អឺរ៉ុប និង​អាមេរិក​ជាដើម បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ដោយ​ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ថា​បាន​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

​ពួកគេ ទាមទារ​អោយ​ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា  ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ  លុបចោល​សេចក្តីសម្រេច​រម្លាយ​បក្សប្រឆាំង និង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ឲ្យ​មានការ​បោះឆ្នោតជាតិ​មួយ ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​ជា​ចុង​ក្រោយ ពួកគេ​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំង​អស់​នេះ​ទេ នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផាត់​ចេញ​ពី​សហគមន៍​អន្តរជាតិ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

វាពិតជាគួរឱ្យសោកស្តាយណាស់ដែលឃើញជនជាតិខ្មែរភាគច្រើនដូចនេះ!
ខ្លាចស្លាប់បន្ទាប់មករង់ចាំរហូតដល់ពួកគេនឹងស្លាប់ដូចគ្នា។

Dec 07, 2017 01:52 AM

អ្នក​អាន​អនាមិក

មនុស្សរង់ចាំរហូតដល់ជិតស្លាប់មុនពេលពួកគេក្រោកឈរឡើង។
ពួកគេដឹងពីអ្វីដែលត្រូវធ្វើប៉ុន្តែពួកគេរង់ចាំរហូតដល់ពួកគេមានការឈឺចាប់ច្រើន។ តើនេះជារឿងដ៏ឆ្លាតវៃដែលពួកគេគួរតែរង់ចាំរហូតដល់ការឈឺចាប់មកមែនទេ? វាពិតជាគួរឱ្យសោកស្តាយណាស់ដែលឃើញជនជាតិខ្មែរភាគច្រើនដូចនេះ!



Dec 07, 2017 01:48 AM

អ្នក​អាន​អនាមិក

ជយេាបដិវត្តកម្ពុជាមហាលោតផ្លោះមហាអស្ចារ ជយោ

Dec 06, 2017 11:50 PM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករកម្មការីនី កាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅចាំបានថា ៈ ពីមុន លោកហ៑ុនសែន ពូកែអួតថា បើខ្លួនចាញ់ឆ្នោតជាមួយបក្សសង្គ្រោះជាតិ នឹងចុះចេញពីតំណែងភ្លាម
អីឡូវនេះ បែរជា មកអួតក្អេងក្អាងបោះឆ្នោត តែអែង ដោយគ្មានបក្សសង្គ្រោះជាតិ ចូលរួមទៅវិញ !
ការពិត នេះជា នយោបាយមាន់សម្ល ហ៑ុន សែន សោះ

Dec 06, 2017 10:18 PM

គេហទំព័រ​ទាំងមូល