លោក ហ៊ុន សែន ថា បរទេស​កុំ​ច្រណែន​លោក​ដែល​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​យូរ​ជាង​គេ​ក្នុង​លោក

ដោយ អ៊ុង សេរីវុទ្ធ
2017-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​មោទនភាព​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​រោងចក្រ​ជា​ច្រើន​រយ​នាក់​ថា សូម​បរទេស​កុំ​ច្រណែន​នឹង​លោក​ដែល​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​យូរ​ជាង​គេ​ក្នុង​ពិភពលោក​នេះ ហើយ​លោក​ថា នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចំនួន​ពីរ​អាណត្តិ​ទៀត។

នេះ​ជា​ការ​ថ្លែង​សារ​របស់​លោក ហ៊ុន សែន នៅ​មុខ​កម្មករ​រោងចក្រ​ក្នុង​សួនឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ថ្ងៃ​ទី៦ កញ្ញា ខណៈ​ស្ថានភាព​នយោបាយ​កំពុង​កើន​កម្ដៅ​យ៉ាង​ខ្លាំង​ជា​បន្ត​​បន្ទាប់ ក្រោយ​មេ​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន និង​ចោទ​ពី​អំពើ​ក្បត់​ជាតិ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សារព័ត៌មាន​ឯករាជ្យ។

លោក​ថា ពី​មុន​លោក​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក​ថា ក្រោយ​ពី​មាន​អំពើ​ក្បត់​ជាតិ​របស់​ខ្មែរ ដូច្នេះ​លោក​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ១០​ឆ្នាំ​ទៅ​មុខ​ទៀត ឬ​ថា លើស​ពី​នេះ​ទៀត​តាម​ចិត្ត​ដែល​លោក​ចង់។

លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​នៅ​ជា​មួយ​កម្មករ​ ដើម្បី​ថែ​រក្សា​សម្បត្តិ​នានា​ ដែល​លោក​ថា ជា​រជ្ជកាល​លោក​កសាង​ឡើង ហើយ​លោក​ត្រូវ​តែ​ថែរក្សា​ឲ្យ​ខាងតែបាន ដោយ​មិន​ឲ្យ​អ្នកណា​ម្នាក់​មក​បំផ្លាញ​បាន​នោះ​ទេ។

ក្រៅ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​ក្ដៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និងអង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ ថ្មីៗ នេះ រដ្ឋាភិបាល​បាន​បណ្ដេញ​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI និងកំណត់​ឲ្យ​​កាសែត​បរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់​ពន្ធ​យ៉ាង​សន្ធឹក​សន្ទាប់ រហូតដល់​កាសែត​នេះ​សម្រេច​បិទ​ការ​ផ្សាយ​។ ចំណែក​ស្ថានីយ​វិទ្យុ​អេហ្វ អឹម (FM) ក្នុង​ស្រុក​ទាំងអស់​ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD និង​វិទ្យុ​អាស៊ីសេរី។ នៅ​មុន​នេះ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ ៤០ បង្កើត​ឡើង​ដើម្បី​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Dan

ពី LA

គ្មានបរទេសណាខ្វល់នឹងហ៊ុនសែនកាន់អំណាចទេ នេះជាការស្រមើស្រម៉ៃរបស់មនុស្សអវិជ្ជាតែប៉ុណ្ណោះ

Sep 07, 2017 05:47 AM

អ្នក​អាន​អនាមិក

កើតមករស់ក្នុងលោកនេះ ភ្លេចយកសេចក្តីអៀនខ្មាសមកជាមួយ។

Sep 07, 2017 01:16 AM

អ្នក​អាន​អនាមិក

hun sen is a thief to steal everything from khmer, shame on you

Sep 06, 2017 06:57 PM

ខ្វាក់ហើយខ្លៅទៀត

ពី បារាំង

បើច្រណែននិងហ៊ុនសែន ប្រៀបបានច្រណែននិងអាពត

Sep 06, 2017 11:29 AM

អ្នក​អាន​អនាមិក

No shame on this guy. He boasts about his absolute power that the world is fighting every day and every where about human right. I told you this guy is insane. He is drunk with his power abusing over Cambodian . Poor Cambodian,when are you free from this devil ? He said he is with factory workers . This is contradicting to what he did in January 2014 in veng sreng street. But ,what can I do if Khmer so easy to forget like that. 2014 he ordered 911 para to kill 5 , 2018 may be 500 . Wake up ! Wake up !

Sep 06, 2017 09:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល