លោក កឹម សុខា ស្នើ​អោយ​ឈប់​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​​គណបក្ស​លេខ​៧

ដោយ​ សុ ជីវី
2017.03.25
កឹម សុខា ប្រធាន​បក្ស ៨៥៥ ២០១៧ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស នា​ទីស្នាក់ការ​គណបក្ស​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ណែនាំ​ដល់​មន្ត្រី​គណបក្ស​អោយ​ឈប់​ប្រើ​លេខ​៧​សម្រាប់​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ ត​ទៅ​ទៀត។

លោក កឹម សុខា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​គោលនយោបាយ​អាទិភាព​របស់​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ក្នុង​ខេត្ត​កំពង់ធំ។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​ដោយ​ស្នើ​អោយ​បញ្ឈប់​ទម្លាប់​ជា​ទូទៅ​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ លេខ​៧ ត​ទៅ​ទៀត ដើម្បី​កុំ​អោយ​មាន​ការ​យល់​ច្រឡំ។ លោក កឹម សុខា ពន្យល់​ទៀត​ថា លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ក្នុង​ពេល​ខាង​មុខ​នេះ គឺ​មិន​មែន​សុទ្ធ​តែ​លេខ​៧ ដូច​ការ​បោះឆ្នោត​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ នោះ​ទេ។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ផ្សព្វផ្សាយ​ដោយ គ.ជ.ប អោយ​ដឹង​ថា មាន​គណបក្ស​នយោបាយ​ចំនួន ១២​បាន​​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។