ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ត្រូវ​ឃាត់​ខ្លួន​បន្ទាប់​ពី​រិះគន់​កងទ័ព

ដោយ រាជ វិញ្ញូ
2017-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ថ្លែង​ក្នុង​អង្គ​សមាជ​ទី​១​របស់​ខ្លួន នា​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ថ្លែង​ក្នុង​អង្គ​សមាជ​ទី​១​របស់​ខ្លួន នា​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៣ សីហា ពី​បទ​ជេរ​ប្រមាថ និង​ញុះញង់​បំបែក​កងទ័ព។ ការ​ឃាត់​ខ្លួន​នេះ បន្ទាប់​ពី​លោក សួន សេរីរដ្ឋា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ថា កងទ័ព​ជាតិ​ត្រូវ​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា រីឯ​មេទ័ព​ចោរ​ឡើង​បុណ្យ​ស័ក្ដិ និង​ប្រមូល​បាន​លុយ​កាក់​ទៅ​សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​វាយ​ខ្នោះ​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៣ សីហា។

តុលាការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​សរសេរ​រិះគន់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មាន​មេទ័ព​ចោរ​នឹង​បាន​ឡើង​បុណ្យ​ស័ក្ដិ ទទួល​បាន​លុយ​កាក់​ទៅ​សប្បាយ​ជាមួយ​ស្រី​ញី រីឯ​កងទ័ព​ត្រូវ​ស្លាប់​យ៉ាង​វេទនា ប្រសិន​បើ​សង្គ្រាម​រវាង​កម្ពុជា-ឡាវ ផ្ទុះ​ឡើង​មែន​នោះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា លោក សួន សេរីរដ្ឋា ត្រូវ​ឃាត់​ខ្លួន​នៅ​ប្រហែល​ម៉ោង ៣​រសៀល ដោយសារ​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ រូប​នេះ​មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ តែ​ជា​ការ​ប្រមាថ​មាក់ងាយ​មក​លើ​កង​យោធពល​ខេមរភូមិន្ទ​ជាតិ៖ «វា​មិន​មែន​ជាការ​បញ្ចេញ​មតិ​ទេ គឺ​ជា​ការ​ប្រមាថ​តែ​ម្ដង»

នៅ​ថ្ងៃ​សៅរ៍ ទី​១២ សីហា លោក សួន សេរីរដ្ឋា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្នុង​លក្ខណៈ​ចំអក​ទៅ​ដល់​ល្បិច​សាមកុក​របស់​លោក ហ៊ុន សែន ថា​កំពុង​បែកកុក ដោយ​ដាក់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​ដាក់​ឱសានវាទ​សត្រូវ តែ​បែរ​ជា​ឱន​ក្បាល​ចូល​បន្ទាយ​សត្រូវ​ដើម្បី​សុំ​ចរចា។ បន្ត​មក​ទៀត លោក សួន សេរីរដ្ឋា បាន​សរសេរ​ថា ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​ប្រទេស​ឡាវ នោះ លទ្ធផល​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​ប្រទេស​ថៃ នោះ​ទេ គឺ​កូន​ខ្មែរ​កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​ស័ក្ដិ ប្រមូល​លុយ​កាក់​សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង។ លោក​ក៏​បន្ថែម​ថា បើ​ទោះ​ជា​ដឹង​ថា​វា​ជា​សង្គ្រាម​ដើម្បី​ដំឡើង​មុខ ឋានៈ បំពាក់​ខ្លួន​ឥស្សរៈ​ចោរ បន្លំ​ឲ្យ​ក្លាយ​ទៅ​ជា​ឥស្សរជន​បំភាន់​យ៉ាង​ណា​ក៏ដោយ ក៏​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ ត្រូវ​រួម​សាមគ្គី​គ្នា​លើក​ទឹក​ចិត្ត និង​ជួយ​គ្រប់​យ៉ាង​ដែល​អាច​ជួយ​បាន​ដល់​កងទ័ព​ជាតិ ដែល​យក​ទ្រូង​ទៅ​ពាំង​គ្រាប់​រំសេវ​ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី​ពិតប្រាកដ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក​ពុំ​ទាន់​ដឹង​អំពី​ចំណាត់ការ​បន្ត​របស់​សមត្ថកិច្ច​បន្ទាប់​ពី​ការ​ឃាត់​ខ្លួន​លោក សួន សេរីរដ្ឋា យក​ទៅ​សាកសួរ​នេះ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​បន្ថែម​អំពី​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៣ សីហា។

អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ គន់ គីម ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​គាំទ្រ​រដ្ឋាភិបាល ថ្កោលទោស​ចំពោះ​ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ នេះ ហើយ​ថា​ជា​ការ​ឆ្កួត​លីលា និង​បាន​ស្នើ​ឲ្យ​តុលាការ​ត្រូវ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​កងទ័ព​ដែល​ជា​អ្នក​បាន​ខិតខំ​ឆ្លង​កាត់​ភាព​លំបាក​ជាច្រើន ដើម្បី​ការពារ​ទឹកដី និង​មិន​បាន​ដើរ​រក​ស្រី​ស្រា​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ថ្វីត្បិតតែ​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​លំដាប់​មេទ័ព និង​កងទ័ព​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ បាន​ថ្លែង​ការពារ​ចំពោះ​ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា ថា​នៅ​ក្នុង​ស្រុក​ខ្មែរ អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ការពិត​នៃ​របប​ដឹកនាំ​សព្វថ្ងៃ គឺ​តែងតែ​ត្រូវ​បាន​ចាប់​ដាក់​គុក​ច្រវាក់ និង​ត្រូវ​គេ​បាញ់​សម្លាប់ ជាដើម ហើយ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​បញ្ជោរ​ដើម្បី​លើក​ជើង តែង​មិន​ជួប​បញ្ហា និង​បាន​រស់នៅ​ដោយ​សុខ​ស្រួល​នៅ​ក្នុង​សង្គម​សព្វថ្ងៃ​នេះ៖ «ការ​លើក​ឡើង​របស់​គាត់ មិន​មែនចង់​ឲ្យ​កងទ័ព​ទន់​ខ្សោយ​ទេ ពីព្រោះ​គាត់​ចង់​និយាយ​ថា អ្នក​ដែល​រងគ្រោះ និង​បូជា​ជីវិតជាង​គេ គឺ​កូន​ទាហាន។ ប៉ុន្តែ​គាត់​ចង់​សំដៅ​ទៅ​លើមេ​ទាហាន ដែល​ជា​កូន​អ្នក​ធំ អ្នក​មាន​អំណាច​ឡើង​តាម​ខ្សែ​ទទួល​បាន​គុណ​សម្បត្តិ​នៅ​ពី​ក្រោយ​ខ្នង»

សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស លោក ហុង គឹមសួន លើក​ឡើង​ថា ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​បក្សពួក​ដើម្បី​ឲ្យ​ការ​ប្រឆាំង​រដ្ឋាភិបាល និង​ប្រឆាំង​គ្នា​រវាង​កងទ័ព និង​កងទ័ព ហើយ​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់ និង​អសន្តិសុខ​កើត​ឡើង​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​ជាតិ គឺ​ជា​បទល្មើស​ធ្វើ​ឲ្យ​បែកបាក់​ក្នុង​ជួរ​កងទ័ព។ មេធាវី​រូប​នេះ​បន្ត​ថា ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា គឺ​ជា​ការ​មាក់ងាយ និង​ចូល​នៅ​ក្នុង​បទល្មើស​មជ្ឈិម​ប៉ុណ្ណោះ៖ «ការ​បញ្ចេញ​មតិ មិន​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​គេ​ទេ ប៉ុន្តែ​ការ​លើក​ឡើងរបស់​គាត់​វា​ជា​ការ​មើលងាយ មើល​ថោក វា​ចូល​ទៅ​ក្នុង​បទល្មើស​មជ្ឈិម»

ចំណែក​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា ថ្លែង​ថា ការ​ឃាត់​ខ្លួន​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅ​ពេល​នេះ មិន​មែន​ជា​ការ​គំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​ឡើយ ព្រោះ​លោក​ថា ការ​លើក​ឡើង​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​កងទ័ព​បាក់​ទឹក​ចិត្ត នាំ​ឲ្យ​ខូច​ផល​ប្រយោជន៍​ប្រទេស​ជាតិ៖ «គាត់​ប្រើ​ពាក្យពេចន៍ រិះគន់​ជា​កំហុស​ឆ្គង​មួយ​ដែល​អាជ្ញាធរ​សមត្ថកិច្ច​អាច​ចោទ​ប្រកាន់​គាត់​ពី​បទ​ញុះញង់។ អ៊ីចឹង​ខ្ញុំ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​អ្នក​នយោបាយ ត្រូវ​គោរព​គោលការណ៍​ច្បាប់​ជា​សំខាន់»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ បញ្ជាក់​ថា ខាង​គណបក្ស​នឹង​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្ដី​លោក​ប្រធាន​គណបក្ស​របស់​ខ្លួន ហើយ​ថា​គណបក្ស​ក៏​នឹង​មិន​មាន​អ្វី​ត្រូវ​ប៉ះពាល់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

you need rear view camera to see who follow you or other wise you will get arrested.

Aug 15, 2017 01:29 AM

អ្នក​អាន​អនាមិក

បក្យជួង ក៌ជេរច្រើនដែរ ។ ស្រុកនិតិរដ្ឋ កំពុងពង្រឹងនិតិរដ្ឋ ។ អនុវត្តអោយស្មើគ្នា ។ មើលលៃលករំលាយបណ្តើរទៅ មុនពេលបោះឆ្នោត ។

Aug 13, 2017 11:54 PM

អ្នក​អាន​អនាមិក

ហ៊ុនសែន ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់គាត់ ដោយសារតែគណបក្សតូច មិនជួយលោកហ៊ុនសែនទៀតឡើយ។ ដែលហ៊ុនសែនចាប់ខ្លួនគណបក្សតូចតាច.

Aug 13, 2017 02:17 PM

អ្នក​អាន​អនាមិក

ពី USA

បើអ្នកនិយាយអ្វីដែលពិត ខ្ញុំគិតថា គាត់មិនខុសទេ។ សំណួរគឺ ថាតើវាពិត ឬមិនពិត? បើវាជាការពិត ដូច្នេះហ៊ុនសែនទទួលខុសត្រូវ ព្រោះគាត់ធ្វើអ្វីៗ គ្រប់យ៉ាង។ កាត់ទោសគាត់។ ប្រជាពលរដ្ឋកម្ពុជា ដឹងពីការពិត ពិតប្រាកដ។ មិនមែនតុលាការខ្មែរក្រហមទេ។

Aug 13, 2017 01:45 PM

unanimous

ពី elizabethtown,pa

I think Mr. Suon Sereiratha deserve to get arrested. If the army won't intervene, the 500 acres of O Ta Nga and O Ta Lei in the district of Siem Pang(Cambodian) land will be loose to the Lao.The criticism to the government and the army, he has right to do but not this circumstance, look like his pattern, remember when Thai invaded in Preah Vihea Mr. Suon Sereiratha was there to protect those invader too, it's his path looking for political gain. I just to remind politicians or free land commentators, territory is not a politic is a sovereignty of a nation call Cambodia. Please spend 1/8 your time to be a patriotism for one. Too much jealous, too much greed, too much grudge that lead to hell.

Aug 13, 2017 01:12 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល