តំណាង​ពលករ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​ទាក់ទង​រឿង​បោះឆ្នោត

ដោយ តាំង សារ៉ាដា
2017-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ Photo AFP
ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ Photo AFP
Photo AFP

តំណាង​ពលករ​ចំណាក​ស្រុក​ប្រចាំ​នៅ​ប្រទេស​ថៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៣០ សីហា ថា ពួក​គេ​ជោគជ័យ​ក្នុង​ការ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ខាង​ប្រជាធិបតេយ្យ​ដទៃៗ​ទៀត។

តំណាង​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ លោក លី រតនរស្មី បាន​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក បាន​ទទួល​យក​ញត្តិ​របស់​ពលករ​ខ្មែរ​ចំនួន​បី​ច្បាប់ ដែល​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ​ក្នុង​ប្រទេស​ថៃ ថា​ពួក​គេ​ក៏​ត្រូវការ​ចូលរួម​ការ​បោះឆ្នោត​ដូច​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កំណើត​ទូទៅ​ដែរ។

ការ​ទាមទារ​របស់​ក្រុម​ពលករ​ចំណាក​ស្រុក​ទាំងនេះ ធ្វើ​ឡើង​ក្រោយ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​រូប បាន​ផ្ញើ​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដោយ​ថែម​ជំពូក​មួយ​ទៀត​មាន ១០​មាត្រា ចែង​អំពី​នីតិវិធី និង​គោលការណ៍​ច្បាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អ៊ីមែល​ថា គណៈកម្មការ​ជំនាញ​រដ្ឋសភា កំពុង​ពិនិត្យ និង​សិក្សា​តាម​នីតិវិធី​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ។

លោក​បន្ត​ថា ពេល​ពិនិត្យ​រួច គណៈកម្មការ​ជំនាញ​នឹង​រាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​វិញ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ប្រជុំ​សម្រេច​ដាក់ ឬ​មិន​ដាក់​ចូល​ក្នុង​អង្គ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី FRANCE



​ យើងសូមគាំទ្រដោយឥតសំចៃនូវទង្វើនេះ ។

គឺអ្នកទាំងអស់គ្នាហ្នឹងហើយ ដែលអាចនឹងជួយសង្គ្រោះ
​​ មាតុភូមិយើងឲ្យរួចពីក្ដីអន្តរាយដល់អាយុជីវិត​ ។

ជយោ!ពលករខ្មែរស្នេហាជាតិ!!!
ជយោ!ពលករខ្មែរស្នេហាជាតិ!!!
ជយោ!ពលករខ្មែរស្នេហាជាតិ!!!


Aug 30, 2017 04:38 PM

គេហទំព័រ​ទាំងមូល