គ.ជ.ប​ថា ខ្លួន​អាច​គ្រប់គ្រង​ការ​បោះឆ្នោត​បាន​ក្នុង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន

ដោយ ឡេង ម៉ាលី
2017-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​បូក​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Rach Vingur
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​បូក​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Rach Vingur
RFA/Rach Vingur

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប អះអាង​ថា ស្ថាប័ន​នេះ​នឹង​អាច​ធ្វើ​កិច្ចការ​រៀបចំ​ការ​បោះឆ្នោត​បាន ទោះ​ជា​បាត់បង់​ជំនួយ​ពី​អង្គការ​បរទេស​ពាក់ព័ន្ធ​ការងារ​នេះ​ខ្លះ​ក្ដី។ ប៉ុន្តែ គ..ប យល់​ថា អ្នក​ចុះ​ឈ្មោះ​មាន​ចំនួន​ទាប។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប លោក ហង្ស ពុទ្ធា អះអាង​ថា គ..ប នៅ​តែ​អាច​គ្រប់គ្រង​កិច្ចការ​រៀបចំ​ការ​បោះឆ្នោត​បាន នៅ​ចំពោះ​មុខ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន។

ការ​អះអាង​របស់​លោក គឺ​ជា​ការ​ឆ្លើយតប​ទៅ​ចំពោះ​ការ​ដក​ចេញ​របស់​អង្គការ អិន.ឌី.អាយ (NDI) ពី​ប្រទេស​កម្ពុជា។ អង្គការ​នេះ​ធ្លាប់​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ជា​ពិសេស​​អប់រំ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ «»

ទាក់ទង​ករណី​សិទ្ធិ​បណ្ដោះអាសន្ន ដូច​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ ដែល​ថា​នឹង​ត្រូវ​ដក​ឈ្មោះ​ពី​បញ្ជី​ឬ​យ៉ាង​ណា​នោះ លោក​នៅ​មិន​ទាន់​ប្រាកដ​ទេ។ «»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ទាំង​លោក និង​មន្ត្រី គ..ប ទទួល​ស្គាល់​ថា ការងារ​ចុះ​ឈ្មោះ និង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត​ថ្មី នៅ​ពេល​នេះ​បាន​ដំណើរការ​ទៅ​យឺត ហើយ​អ្នក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី នៅ​មាន​ចំនួន​តិច​ខ្លាំង។

ទាក់ទង​បញ្ហា​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាប ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​លោក លី រី ថ្លែង​ថា ជា​ការ​ព្រួយ​បារម្ភ​មួយ ដែល​លោក​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រមាណ ៣០ ទៅ ៤០​ភាគ​រយ​ប៉ុណ្ណោះ។ លោក​កត់​សម្គាល់​ថា បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​យឺត។ «»

អគ្គលេខាធិការ គ..ប លោក ទេព នីថា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចុះ​ឈ្មោះ​ពិត​ជា​យឺត​មែន។ ប៉ុន្តែ​ឃុំ​ណា​ដែល​ផ្សព្វផ្សាយ​ហើយ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ច្រើន។ «»

លោក​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ១៣​ថ្ងៃ នៃ​ការ​ចុះ​ឈ្មោះ​ថ្មី​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៧​នេះ គ..ប ចុះ​ឈ្មោះ​បាន​ជាង ៨​ម៉ឺន​នាក់ (៨៥.៩៧៩នាក់) ហើយ ប៉ុន្តែ​ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​តិច​ជាង​ពាក់​កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ២​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ។ ចំនួន​អ្នក​ចុះ​ឈ្មោះ​នៅ​ឆ្នាំ២០១៦ គឺ​មាន​ជិត៨​លាន​នាក់ (.៩៥០.០០០.៧១៦​នាក់)។ លោក​មាន​ប្រសាសន៍​ថា គ..ប នឹង​អប់រំ​ណែនាំ​បន្ថែម​ទៀត ដល់​មន្ត្រី​ចុះ​ឈ្មោះ​ខ្លះ ដែល​ធ្វេស​ប្រហែស ឬ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ចុះ​ឈ្មោះ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល