បក្ស​យុវជន​រង់ចាំ​ចម្លើយ​ពី​ក្រសួង​មហាផ្ទៃ​ពី​សំណើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​បក្ស​ប្រឆាំង

ដោយ ម៉ម មុនីរតន៍
2016-02-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សន្និសីទ​កាសែត គណបក្ស​យុវជន​កម្ពុជា ៦២០
ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ (កណ្ដាល) ធ្វើ​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Leng Maly

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ជា​បក្ស​ទើប​បង្កើត​ថ្មី អះអាង​ថា ខ្លួន​នឹង​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​នយោបាយ​របស់​គណបក្ស​ប្រឆាំង នៅ​ពេល​ក្រសួង​មហាផ្ទៃ យល់ព្រម​ទៅ​តាម​សំណើ​នៃ​ការ​សុំ​ជួប។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​យក​សំណើ​របស់​គណបក្ស​របស់​លោក​រួច​ហើយ អំពី​ការ​ស្នើសុំ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​របស់​សកម្មជន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ លោក​បន្ត​ថា នៅ​ពេល​នេះ គណបក្ស​យុវជន​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​វិញ​ពី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ។ លោក​បន្ថែម​ទៀត ការ​ស្នើសុំ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នេះ ពុំ​មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​ប្រើ​ជីវិត​ជា​អ្នក​នយោបាយ​ដូច​គ្នា ត្រូវ​ចេះ​ដឹង​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​គ្រាន់​តែ​មាន​ចេតនា​ចង់​សួរ​សុខ​ទុក្ខ​ជីវិត​អ្នក​នយោបាយ​នៅ​ក្នុង​ពន្ធនាគារ ដែល​ចង់​ដឹង​ថា គាត់​ជាប់​ទោស​ហ្នឹង​អយុត្តិធម៌​កម្រិត​ណា? ចង់​បាន​សំឡេង​ពី​ផ្ទាល់​មាត់​គាត់ ហើយ​មួយ​ទៀត ខ្ញុំ​ចង់​បង្ហាញ​ថា បើ​ទោះ​បី​ខ្ញុំ​អ្នក​នយោបាយ​ជំនាន់​ថ្មី​មែន ក៏​ត្រូវ​ចេះ​ឈឺ​ឆ្អាល​អ្នក​នយោបាយ​ជំនាន់​ចាស់​ដែរ»

លោក ពេជ្រ ស្រស់ បញ្ជាក់​ទៀត​ថា គណបក្ស​របស់​លោក​ដែល​បង្កើត​ឡើង​នេះ គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ ថា​ជា​បក្ស​ប្រឆាំង ឬ​បក្ស​ក្នុង​រដ្ឋាភិបាល​ឡើយ។ ជាង​នេះ​ទៀត ការ​ចូល​សួរ​សុខ​ទុក្ខ​នេះ​ទៀត​សោត ពុំ​មែន​បាន​ន័យ​ថា ចង់​ចំណេញ​ផ្នែក​នយោបាយ ឬ​ចង់​រួបរួម​បក្ស​នោះ​ដែរ ក៏ប៉ុន្តែ​សំខាន់​ចំពោះ​មុខ គឺ​ចង់​ដឹង​ពី​សុខ​ទុក្ខ និង​មិត្តភាព​ក្នុង​នាម​ជា​អ្នក​នយោបាយ​ដូច​គ្នា​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Many parties for 2018 election. They come for power not for helping people.

Feb 18, 2016 11:30 PM

unknown

ពី PP

គ្រាន់តែចេញកន្ទុយគេស្គាល់ហីេយ លោកប្អូន

Feb 18, 2016 07:37 PM

អ្នក​អាន​អនាមិក

That's the leader of this party? hehehehe..sorry.

Feb 18, 2016 05:21 PM

គេហទំព័រ​ទាំងមូល