លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច

ដោយ ម៉ម មុនីរតន៍
2016-03-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ថា ក្នុង​រយៈពេល​ប្រមាណ ២២​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។ ទោះ​បី​ជា​មាន​ការ​អះអាង​ពី​កំណើន​សេដ្ឋកិច្ច​បែប​នេះ​ក្ដី ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ថ្វី​បើ​កម្ពុជា សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដូច​ការ​គ្រោង​ទុក​មែន ក៏​កម្ពុជា នៅ​តែ​មាន​គម្លាត​អ្នក​មាន និង​អ្នក​ក្រ ជាពិសេស​ភាព​ក្រីក្រ​នៅ​តែ​ជា​ការ​គំរាម​កំហែង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ឡើយ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រមុខ​រដ្ឋាភិបាល ថ្លែង​សារ​នយោបាយ​ជា​សាធារណៈ​មាន​ភាព​រម្យទម និង​មិន​ខឹង​តូងតាង ឬ​ជា​ញឹកញាប់​តែង​សម្លុត​គំរាម​កំហែង​ផ្នែក​នយោបាយ​រាល់​ពេល​មាន​វេទិកា​ម្ដង ក៏ប៉ុន្តែ​លើក​នេះ​វិញ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​ភាព​ស្ងប់ស្ងាត់ និង​ថែម​ទាំង​មិន​ប្រើប្រាស់​កាយវិការ​ច្រងេងច្រងាង​ទៀត​ផង។

ការ​រក្សា​ជំហរ​នឹងន​ដ៏​កម្រ​របស់ លោក ហ៊ុន សែន មិន​ប្រតិកម្ម​អ្វី​ទាំងអស់​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សង្គម​ចាត់​ទុក​ថា ជា​ការ​ចាប់​ផ្ដើម​អំពើ​ល្អ ហើយ​មិន​ឈ្លោះ​មិន​ចង់​ឈ្នះ​ចាញ់​ដូច​នេះ គួរ​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​អ្នក​ដែល​អនុវត្ត​មុន​គេ។ ហេតុ​នេះ ប្រមុខ​រដ្ឋាភិបាល​គួរ​ធ្វើ​ដូច​នេះ​តាំង​ពី​យូរ​មក​ហើយ ដើម្បី​ជា​គំរូ​ល្អ​នៅ​ក្នុង​សង្គម។

ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ ចាត់​ទុក​ថា ការ​ជ្រើសរើស​មធ្យោបាយ​ដូច​នេះ គឺ​ជា​ការ​ល្អ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​ប្ដូរ​យុទ្ធសាស្ត្រ​មិន​បញ្ជា និង​ដាក់​ផែនការ​ជាតិ​តាម​រយៈ​វេទិកា​ដូច​មុនៗ​ទៀត។ លោក​យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ លោក ហ៊ុន សែន សម្រេច​ចិត្ត​ដូច​នេះ ប្រហែល​ជា​មាន​ហេតុផល​មួយ​ចំនួន រួម​មាន ទំនង​ជា​លោក​នាយក​រដ្ឋមន្ត្រី​ដឹង​ពី​ការ​ស្រុត​ចុះ​នៃ​ការ​គាំទ្រ និង​អាច​លោក​នាយក​រដ្ឋមន្ត្រី ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​វិញ ដើម្បី​ដោះស្រាយ​បញ្ហា ទើប​បង្ខំ​ចិត្ត​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​បែប​នេះ។ លោក​បន្ត​ថា «ខ្ញុំ​ថា​រឿង​នេះ​ល្អ ប៉ុន្តែ​វា​មាន​មូលហេតុ​ពីរ ខ្ញុំ​មើល​ទៅ។ ទី​មួយ គឺ​ទាក់ទង​ការ​បោះ​ឆ្នោត​២០១៣ ហើយ​ខ្ញុំ​មើល​សម្ដេច ហ៊ុន សែន ហាក់​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី។ លោក​ព្យាយាម​ទន់ភ្លន់​ជាង​មុន ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី ហើយ​ព្យាយាម​ទាក់ទាញ​ជាង​មុន​ច្រើន​មែន​ទែន។ ចំណុច​ទី​ពីរ គឺ​ទាក់ទង​ហ្វេសប៊ុក (Facebook) តែ​ម្ដង»

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូហ្វីតែល (Sofitel) កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មីនា។ លោក​បញ្ជាក់​ដោយ​មោទនភាព​ថា កម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​យ៉ាង​ត្រចះត្រចង់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ដោយ​សម្រេច​បាន​នូវ​ម៉ាក្រូ​សេដ្ឋកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ។ ជាង​នេះ​ទៀត ក្នុង​រយៈពេល​ជាង ២២​ឆ្នាំ​មក​នេះ ផ្អែក​តាម​សន្ទស្សន៍​នៃ​ផល​ទុន​សរុប​ក្នុង​ស្រុក (GDP) បាន​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ជាង ២.៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៩៣ ហើយ​កំណើន​នេះ​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​ប្រមាណ​ជាង ១៨.៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។ លោក​បន្ត​ថា «ទោះ​បី​កម្ពុជា ចាប់​ផ្ដើម​ពី​មូលដ្ឋាន​សេដ្ឋកិច្ច​មួយ​ទាប ប៉ុន្តែ​កំណើន​នៃ​ការ​អភិវឌ្ឍ និង​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជាតិ បាន​រំដោះ​ប្រជាជន​កម្ពុជា រាប់​លាន​នាក់ ឲ្យ​ចាក​ផុត​អន្ទាក់​នៃ​ភាព​ក្រីក្រ»

នេះ​ជា​ការ​ប្រើប្រាស់​ឥរិយាបថ​ដ៏​ទន់ភ្លន់​លើក​ទី​មួយ​ហើយ ក្នុង​ជីវិត​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជា​ទម្លាប់ មិន​ថា​ទីណា ឬ​កន្លែង​ណា​នោះ​ទេ លោក ហ៊ុន សែន តែង​ឆ្លៀត​យក​វេទិកា​ដែល​លោក​ចូលរួម​វាយ​ប្រហារ​ដៃគូ ឬ​អ្នក​ពាក់ព័ន្ធ​ណា​ដែល លោក ហ៊ុន សែន យល់​ថា​ប្រឆាំង​នឹង​រូប​លោក។ លើក​នេះ​វិញ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រើប្រាស់​វេទិកា​ដែល​លោក​មាន​នេះ ប្រតិកម្ម​អ្វី​ទាំងអស់​ទៅ​បក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ឡើយ។ មុន​លោក​ចាក​ចេញ​ពី​កៅអី​កិត្តិយស គឺ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ត្រឹម​តែ​អាន​អត្ថបទ​ដែល​បាន​ព្រាង​ទុក និង​យូរៗ​ម្តង ទើប​លោក​បែរ​មុខ​ទៅ​រក​មន្ត្រី​ជាន់​ខ្ពស់​ដែល​នៅ​ខាង​មុខ​លោក។

ដោយឡែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ លោក មាស នី មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ក៏ប៉ុន្តែ​នៅ​មាន​រឿង​ច្រើន​ណាស់​ដែល​នៅ​តែ​ប្រឈម​នៅ​ឡើយ ក្នុង​នោះ​រួម​មាន ពលរដ្ឋ​ប្រមាណ ១០​ភាគរយ​នៅ​ជនបទ បន្ត​ធ្វើ​ចំណាក​ស្រុក​ព្រោះ​តែ​ជីវិត។ ក្រៅ​ពី​នេះ មនុស្ស​ប្រមាណ ៧០​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ ១៥​លាន​នាក់ ធ្វើ​ចំណាក​ស្រុក​ទាំង​ពុំ​មាន​ជំនាញ និង​ចំណេះ​ដឹង។ លោក​បន្ត​ថា «រឿង​ដែល​យើង​មើល​ឃើញ​ថា​មាន​ការ​ព្រួយ​បារម្ភ​នោះ នៅ​ត្រង់​ថា ពេល​កំណើន​សេដ្ឋកិច្ច​កើន គម្លាត​រវាង​អ្នក​មាន​ហើយ​និង​អ្នក​ក្រ វា​កាន់​តែ​ធំ​ទៅៗ។ យើង​ឃើញ​ថា ការ​មាន​អី​ផ្សេងៗ​វា​ផ្ដោត​ទៅ​លើ​មនុស្ស​ប្រហែល​តែ ១៥ ទៅ ២០​ភាគរយ​ប៉ុណ្ណឹង​ទេ។ រីឯ ៨០​ភាគរយ​ទៀត មិន​សូវ​បាន​ទទួល​ផល​ពី​នេះ​ទេ»

លោក មាស នី បញ្ជាក់​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ម្នាក់​មាន​ចំណូល​ជាង ១​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ (.១២២​ដុល្លារ)។ ក្រៅ​ពី​នេះ របាយការណ៍​នៃ​ការ​សិក្សា​ដោយ​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ ក៏​រក​ឃើញ​ដែរ​ថា ប្រជាពលរដ្ឋ​ប្រមាណ ៨​លាន​នាក់​ក្នុង​ចំណោម​ជាង ១៥​លាន់​នាក់ នៅ​មាន​ភាព​ក្រីក្រ។ ដោយឡែក​មាន​តែ ១៥ ទៅ ២០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាជន​សរុប​ដែល​មាន​ចំណូល​ពី​មធ្យម និង​មាន​ទ្រព្យ​សម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (20)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមលោកអ្នកមេត្តាកុំស្អប់ខ្ពើមគាត់អី គាត់អត់ចេះអត់ដឹកអីទេ គេ​ប្រាប់ថាត្រចះៗហើយ គេប្រាប់ថាត្រចង់ៗហើយ គាត់ដឹងអីគាត់ អា​ឡូវអាលាប់ខ្ញុំប្រាប់មួយម៉ាត់ផងបាទ ត្រចះហើយគឺ​ត្រចះប្រង់(​ចង់​ប្រាស់)ត្រចង់ហើយគឺត្រចង់ងាប់ លោកដឹងទេតំបន់ខ្លះដែលកាល​ពី​មុនរដូវប្រាំងក៏គេងដណ្តាប់ភួយដែរ តែមកឥឡូវរដូវវស្សាក៏​មិនបាច់​ដណ្តប់ភួយទេ​ នោះហើយត្រចង់ក្រោមការដឹកនាំរបស់លោក រាស្រ្ត​ប្រាស់ទៅធ្វើខ្ញុំគេចង់ស្ងាត់ភូមិទៅហើយ ត្រចង់ក្រោមការ​ដឹកនាំ​​របស់ពួកលោក មែនអត់លោកអ្នកអួត?

Mar 09, 2016 09:50 PM

អ្នក​អាន​អនាមិក

ត្រូវហើយលោក ការដឹកនាំរបស់គាត់រាល់ថ្ងៃនេះ មិនត្រូមតែត្រចះ​ត្រ​ចង់ទេ វាដល់ថ្នាក់ក្តៅចែសចែងចាំងឯណុះ មិនងាយរកបានទេ​អ្នកដឹក​នាំមហាលោតផ្លោះមហាអស្ចារ្យដូចសម្តេច រាស្រ្តខ្មែរគួរនាំគ្នាជូន​សម្តេច​ជាបន្តទៅទៀតទៅ ប្រទេសជាតិ ទឹកដីខ្មែរនិងរីកធំធេងល្វឹងល្វើយ​មិន​ខាន មិនអញ្ចឹងលោកអ្នកអួត?

Mar 10, 2016 02:49 AM

HunSen was VC 's war criminal conspiracy

Stupid thug says ,his ccp rogue govn't was playing on the right track in the last 37+years oppressive regime ,and all his top senor cabinets look big fat cats and very healthy men than 15 million pple whose living under the water without land to harvest and fled to neighbor countries .This thug said;he'd exported n.vc's commie thug land grab policy to wide out khmer pple to around corners and sent closer to million talent workers across the continent .This thug wants to wide open more spaces and rooms for welcome million illegal n.vc migrants to replace khmer population in 1975-1979 and in 1982-1985 k-5 n.vc secrets planned to wide out Cambodian from the world map "war criminal conspiracy ,war crime aggression and war crime against humanity ",and VC was the first one aggression in this case .

Mar 09, 2016 01:05 PM

អ្នក​អាន​អនាមិក

If ​កម្ពុជា​​ដើរ​លើ​ផ្លូវ​ត្រូវ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច, why 99.9% of Cambodian's population want to move out of Cambodia? Why Cambodia is still the world poorest country?

Mar 08, 2016 07:38 AM

អ្នក​អាន​អនាមិក

វាគ្មានប្រយោជន៍ទេ បើលោក ហ៊ុន សែន ខំចេញមុខមាត់ធ្វើបុណ្យ តែនៅពីក្រោយខ្នង លោក ហ៊ុន សែន ធ្វើអាក្រក់ក្នុងសង្គម ។

Mar 08, 2016 12:10 AM

អ្នក​អាន​អនាមិក

>. តាចាស់ ហ៊ុន សែន បោកបានតែមនុស្សល្ងង់ ប៉ុណ្ណោះ !

Mar 07, 2016 11:43 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល