លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ​ដោយសារ​បញ្ហា​ចរាចរណ៍

ដោយ អាស៊ីសេរី
2018-01-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ ពិនិត្យ​មើល​សកម្មភាព​ក្រុម​សន្តិសុខ​ចេញ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ខាង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ  កាល​ពី​អំឡុង​ឆ្នាំ​២០១៤។
លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ ពិនិត្យ​មើល​សកម្មភាព​ក្រុម​សន្តិសុខ​ចេញ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ខាង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​អំឡុង​ឆ្នាំ​២០១៤។
Photo: RFA

លោក ហ៊ុន សែន បាន​ខឹងសម្បា​យ៉ាង​ខ្លាំង និង​ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ ប្រសិនបើ​លោក​រៀបចំ​ចរាចរណ៍​នៅ​ក្បែរ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ក្បែរ​វិមាន​ឯករាជ្យ​មិន​បាន​ល្អ​ទេ​នោះ។

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​លោក សុខ ពេញវុធ ឲ្យ​មើល​គំរូ​របស់​ចៅហ្វាយ​ក្រុង ចៅហ្វាយ​ខណ្ឌ ដែល​លោក​ដក​ចោល​កន្លង​មក។ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​បើកបរ​បញ្ច្រាស់​ផ្លូវ​នៅ​ម្ដុំ​មុខ​ភូមិគ្រឹះ​របស់​លោក​ដែរ៖ «ខ្ញុំ​មិន​បន្ទោស​ប្រជាជន​ទេ បន្ទោស​អ្នក​អនុវត្ត​ច្បាប់ ហេតុ​អី​ប៉ុណ្ណឹង​មិន​មើល? ចៅហ្វាយ​ក្រុង​ចូល​និវត្តន៍​អស់​ប៉ុន្មាន​ហើយ? ចៅហ្វាយ​ខណ្ឌ​ដូនពេញ អស់​ប៉ុន្មាន​ហើយ? បើ​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​បន្ត​ទៀត អ្នក​ដែល​ត្រូវ​ដក​ហូត​តំណែង​មុន​គេ​គឺ​អភិបាល​ខណ្ឌ​ដូនពេញ។ ម្សិលម្ង៉ៃ វា​ឆ្ងាញ់​ត្រង់​ថា ប៉ូលិស​យើង​មុន​នឹង​ឆែក​គេ​សុទ្ធ​តែ​លើក​ដៃ​គោរព ស្រាប់​តែ​អោយ​ស្រី​ម្នាក់​នៅ​ឈរ​ជ្រែង​នៅ​លើ​ម៉ូតូ រួច​និយាយ​ទូរស័ព្ទ​ប្រហែល​ជា ១៥​នាទី ប្រហែល​ជា​ហៅ​ផ្កាយ​ណា​មក​អន្តរាគមន៍​ហើយ។ ...ខ្ញុំ​ថា ម៉េច​បាន​វា​មិន​ចុះ? វា​ទូរស័ព្ទ​រក​នរណា? ទៅ​រក​ចៅហ្វាយ​ខណ្ឌ? អ៊ីចឹង​បាន​ខ្ញុំ​អោយ​ប៉ូលិស​ផ្ទះ​ខ្ញុំ​ហ្នឹង រុញ​វា​ចុះ​ពី​ម៉ូតូ»

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​តាម​រោងចក្រ​ក្នុង​តំបន់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។ លោក ហ៊ុន សែន ក៏​បាន​ប្ដេជ្ញា​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រយុទ្ធ​ជាមួយ​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿង​ញៀន។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា រដ្ឋាភិបាល​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទំាង​អស់​ធ្វើ​ការ​កែ​សម្រួល​ចរាចរណ៍​នៅ​ម្ដុំ​វិមាន​ឯករាជ្យ​មាន​ភាព​លម្អៀង ដោយ​ថា គួរ​តែ​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​កែ​​សម្រួល​ចរាចរណ៍​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តំបន់​កក​ស្ទះ ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

លោក សុខ ពេញវុធ ជា​អភិបាល​ខណ្ឌ​ដូនពេញ ដែល​ពូកែ​ខាង​ដឹក​នាំ​កងកម្លាំង​ចុះ​បង្រ្កាប​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី ពិសេស​ពលរដ្ឋ​នៅ​តំបន់​បឹងកក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ល្បង សុខ ពេញវុធ នេះហើយ ដែលធ្វើអោយ តាចាស់ ហ៑ុន សែន ធ្លាក់សន្លឹកឆ្នោត !

Jan 03, 2018 10:12 PM

គេហទំព័រ​ទាំងមូល