លោក ប្រាក់ សុខុន ថ្លែង​បដិសេធ​ការ​ចោទ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​មហា​សន្និបាត​អ.ស.ប

ដោយ អាស៊ីសេរី
2017-09-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
Photo: RFA

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ថ្លែង​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧២ នៅ​ក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​កញ្ញា ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ពី​លទ្ធិប្រជាធិបតេយ្យ ហើយ​លោក​ចោទ​សួរ​វិញ​ថា តើ​ប្រទេស​ណា​ក្នុង​ពិភពលោក​នេះ មិន​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍ ការ​បោះ​ពុម្ព​ផែនទី​ក្លែងក្លាយ និង​ក្បត់​ជាតិ។

​លោក ប្រាក់ សុខុន ក៏​ចោទ​ប្រកាន់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ជា​វិទ្យាស្ថាន​លំអៀង​ទៅ​រក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដោយ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​នយោបាយ​ដល់​គណបក្ស​ប្រឆាំង​ដោយ​សម្ងាត់​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា។

លោក ប្រាក់ សុខុន ក៏​ចោទ​ប្រកាន់​អ្នក​រាយការណ៍​ពិសេសផ្នែក​សិទ្ធិមនុស្ស​របស់​​អង្គការ​សហប្រជាជាតិ​ថា រិះគន់​តែ​រដ្ឋាភិបាល មិន​បាន​រិះគន់​បក្ស​ប្រឆាំង​ដែល​តែងតែ​បង្ក​ការ​រើសអើង។ ចំពោះ​ករណី​ចោទ​ប្រកាន់​លោក កឹម សុខា ករណី​ក្បត់​ជាតិ​វិញ លោក ប្រាក់ សុខុន លើក​ឡើង​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​មេ​បក្ស​ប្រឆាំង​ថា ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​មហាអំណាច​ដែល​បណ្ដាល​ឲ្យ​កម្ពុជា រង​គ្រោះ។ ​លោក​លើក​ឡើង​ថា កម្ពុជា​ធ្លាប់​រងគ្រោះ​ធ្លាក់ខ្លួន​ក្នុង​សង្គ្រាម​ដោយសារ​តែមាន​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​ទទួល​បាន​សន្តិភាព​ក្រោយ​ការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់​លោក ហ៊ុន សែន ចាប់​ពី​ឆ្នាំ​១៩៩៨។

​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​កញ្ញា ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង និង​កាណាដា ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ពេល​លោក ប្រាក់ សុខុន អាន​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Dan

ពី LA

គោរម្យងារប្រាក់ាុខុនមួយទៀតគឺ "នាយវង" ឬក៏ហៅថាសត្វសេក

Sep 25, 2017 08:42 AM

អ្នក​អាន​អនាមិក

ពិចារណាទាំងអស់គ្នា មនុស្ស១០នាក់ ៩នាក់គេថាខុស មានតែម្នាក់ថាត្រូវ តើ៩នាក់ឬម្នាក់ដែលអាចទទួលយកបាន

Sep 25, 2017 08:32 AM

SOK LENG

ពី Kg cham

មិនសំខាន់លើលោកប្រាក់សុខុនថ្លែងសន្ទរកថាភរអង្កការសហប្រជាជាតិនោះទេ។ សំខាន់អ្នករាយការរបស់អង្កការសហប្រជាជាតិពីរបីនាក់មកគេឃើញផ្ទាល់ភ្នែក
ថារដ្ឋាភិបាលលោកហ៊ុនសែនរំលោភសិទ្ធមនុស្សនឹងជាន់ឈ្លីប្រជាធិប្បតេយ្យ
ពិតប្រាកដមែន។គេមិនទៅស្ដាប់លោកប្រាក់សុខុនភរនោះទេ៕

Sep 25, 2017 05:33 AM

អ្នក​អាន​អនាមិក

គន្លឹះសំខាន់គឺ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនមែនជាអព្យាក្រឹតទេ លោកហ៊ុនសែនកំពុងប្រើប្រព័ន្ធយុត្តិធម៌ដើម្បីធ្វើអ្វីដែលគាត់ចង់បាន។ មូលដ្ឋានលើអ្វី? ប្រាក់សុខុនគិតថាអ្វីដែលហ៊ុន - សែនតែងតែធ្វើត្រឹមត្រូវហើយគណបក្សប្រឆាំងតែងតែធ្វើខុស? ដើម្បីអះអាងថាអ្នកគឺត្រឹមត្រូវ វាត្រូវការស្តាប់ពីមនុស្សអព្យាក្រឹត។ អ្នកណាគឺអព្យាក្រឹតលោកហ៊ុនសែន ឬ អង្គការសហប្រជាជាតិ? វាគឺ 100 ភាគរយ អព្យាក្រឹតមិនមែនហ៊ុនសែនទេ, សម្រាប់ហេតុផលនោះ យើងដឹងថាអ្នកណាជាមនុស្សអាក្រក់។

Sep 24, 2017 07:08 PM

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

ប្រាក់ សុខុន ជាអ្នកនាំពាក្យឲ្យបក្ស ដូច ជាសុខ ឥសាន សុខ ទូច ផៃស៊ីផានអីចឹងដែរ! ពេលនេះ បក្ស កាន់អំណាចតាមរយៈប្រាក់សុខុន បានប្រាប់អង្គការសហប្រជាជាតិថា ការអនុវត្តន៍តាមលិទ្ធិប្រជាធិបតេយ្យ និងប្រទេសប្រជាធិបតេយ្យ នាំឲ្យប្រទេសកម្ពុជាជួបគ្រោះថ្នាក់មហន្ដរាយ! ប្រាក់សុខុននិយាយបំភាន់ ពាក្សពិត គាត់មិនអាចនិយាយថាលិទ្ធិប្រជាធិបតេយ្យនាំឲ្យលោកហ៊ុននូវគ្រោះថ្នាក់មហន្ដរាយ ដល់ការបន្ដកាន់អំណាចរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា របស់លោកហ៊ុនសែន! នេះជាការប្រកាសដោយបំភាន់ពីការប្រកាសថា របបលោកហ៊ុនសែន ឈប់ទទួលយកលិទ្ធិប្រជាធិបតេយ្យដោយត្រង់ៗ ហើយងាកទៅ យកចិនជាបង្អែកវិញព្រោះចិនមិនត្រូវការឲ្្យ បក្សប្រជាជនលោកហ៊ុនសែន ដើរតាមលិទ្ធិប្រជាធិបតេយ្យ នោះ ទេ! លិទ្ធិប្រជាធិបតេយ្យជាគ្រោះថ្នាក់ចំពោះការបន្ដកាន់អំណាចរបស់លោកហ៊ុនសែន!

Sep 24, 2017 11:05 AM

អ្នក​អាន​អនាមិក

ពី Pp

You're right. Remember in 1975 to 1979 they killed millions people because of China how about from now on?

Sep 26, 2017 08:25 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល