លទ្ធផល​បណ្ដោះអាសន្ន​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ក្នុង​រយៈពេល​៣១​ថ្ងៃ

ដោយ អាស៊ីសេរី
2017-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ជាង ២៧​ម៉ឺន ៦​ពាន់​នាក់ ស្មើនឹង​ជាង ១៦​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​ពលរដ្ឋ​ចំនួន​ជាង ២​ពាន់ ២​រយ​នាក់ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឆ្នាំ​២០១៧ និង​ពលរដ្ឋ​ជាង​២​ពាន់ ៤​រយ​នាក់ កែ​តម្រូវ​ឈ្មោះ ក្នុង​រយៈពេល​៣១​ថ្ងៃ​កន្លងមក។

..ប ឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន​ពល​រដ្ឋ​ខ្មែរ ដែល​ត្រូវ​ទៅ​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​១​លាន ៦​សែន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន​ជាង ៩​លាន ៨​សែន​នាក់។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សកល នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ជាមួយ​គ្នា​នេះ​ដែរ គ..ប នៅ​ថ្ងៃ​សុក្រ ទី​០៦ ខែ​តុលា ខាង​មុខ​នេះ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ស្ដីពី​បណ្ដឹង​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង នីតិវិធី​នៃ​ការ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ និង​បណ្ដឹង​ទាក់ទង​នឹង​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ខណៈ​ការ​ចុះឈ្មោះ​បោះឆ្នោត​អ​សកល នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដល់​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ចំណែក​ការបោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ ដោយ​មាន​អ្នកបោះឆ្នោត​កើន​ឡើង​ពី មួយ​ម៉ឺន​មួយ​ពាន់​បួន​រយ​ចិតសិប​ប្រាំមួយ​នាក់ ទៅ​មួយ​ម៉ឺន​មួយ​ពាន់​ប្រាំមួយ​រយ​កៅសិប​ប្រាំ​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល