រុស្ស៊ី​គ្រោង​បញ្ជូន​អ្នក​សង្កេត​ការណ៍​​ជួយ​ឃ្លាំមើល​ការ​បោះឆ្នោត​ជាតិ​២០១៨​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2017-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
Photo: RFA

ប្រទេស​រុស្ស៊ី គ្រោង​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ដើម្បី​ជួយ​ឃ្លាំមើល​ការ​បោះឆ្នោត​ជាតិ ឆ្នាំ២០១៨ ខាងមុខ។ ការ​សន្យា​នេះ បាន​ផ្សព្វផ្សាយ​តាមរយៈ​វីដេអូ​ឃ្លីបលើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ដ្រី​រុស្ស៊ី ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​ជា​ជំនួប​ដាច់ដោយឡែក ក្រៅ​រង្វង់​នៃ​ជំនួប​កំពូល​អាស៊ាន​លើក​ទី៣១។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពី​មន្ត្រី​ស្ថានទូត​រុស្ស៊ី និង​មន្ត្រី​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ កាសែត​ភ្នំពេញប៉ុស្តិ៍​ បាន​ដកស្រង់​សម្ដី​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គ..ប បញ្ជាក់​ថា ប្រទេស​រុស្ស៊ី ពិតជា​នឹង​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​មែន គ្រាន់តែ​មិន​ទាន់​បាន​ប្រជុំ​សម្រេចអំពី​ទំហំ​នៃ​ជំនួយ និង​ជំ​នួន​អ្នកសង្កេតការណ៍​ជាក់លាក់​នៅឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​ប្រកាស​ថ្មីៗ​នេះថា ​កម្ពុជា​មិន​ត្រូវ​ការ​ការ​ទទួល​ស្គាល់​របស់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ​ទេ ព្រោះ​លោក​អះអាង​ថា ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ ទទួលស្គាល់ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

ប្រទេស​រុស្ស៊ី កំពុង​ញាំញី​ដោយ​ភាព​មិន​ប្រក្រតី ក្នុង​ការ​បោះឆ្នោត​ម្ដងៗ​នៅ​រៀងរាល់​អាណត្តិ។ ភាព​មិន​ប្រក្រតី​ទាំងនេះ រួមមាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត និង​ការ​គំរាមកំហែង​បក្ស​ប្រឆាំង​ជាដើម។ កាលពី​ដើម​ឆ្នាំ២០១៥ មេ​បក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​រុស្ស៊ី​ មួយ​រូប ត្រូវ​បាន​គេ​ធ្វើឃាតនៅ​ទី​សាធារណៈ។

​ការ​សន្យា​ផ្ដល់​ជំនួយ​ផ្នែក​សង្កេតការណ៍​បោះឆ្នោត គឺ​ធ្វើ​ឡើង​បួន​ថ្ងៃ នៅ​មុន​ថ្ងៃ​សវនាការពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ ដែល​ប្ដឹង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ កំពុង​ថ្កោលទោស និង​គំរាម​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ទុក្ខបុកម្នេញគណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កិច្ចការប្រទេសជាតិ ប្រាកាស់តាម FaceBook! ស្រុកម៉ែវា!!

Nov 14, 2017 10:52 PM

អ្នក​អាន​អនាមិក

📷📷 តាចាស់ ហ៊ុន សែន និយាយកុហក​ថា ះ អោយតែ​ប្រជាពលរដ្ឋ ទទួលស្គាល់​បានហើយ . បើ​និយាយ​ចឹង ម៉េច​ចាំបាច់​គំរាម ប្រជាពលរដ្ឋ ថា មិនអោយធ្វើ​បាតុកម្ម អហឹង្សា បើ​ហ៊ាន​ធ្វើ វ៉ៃ ចាប់ដាក់គុក ឬ លួចបាញ់សម្លាប់​ទៀតផង !​
🎥🎥 តាចាស់ ហ៊ុន សែន អុើយ ល្មម​ឈប់​កុហក ប្រជាពលរដ្ឋ សហគមន៍ជាតិ សហគមន៍អន្តរជាតិ ទៀតទៅ គេដឹងអស់​ហើយ ល្មមទៅវត្ត សុំសីល លាងបាប​ទៅ !​

Nov 14, 2017 09:23 PM

អ្នក​អាន​អនាមិក

the Russia can not help it's own things anyway and they try to help cambodia. Please,please

Nov 14, 2017 12:04 PM

គេហទំព័រ​ទាំងមូល