លោក សម រង្ស៊ី ផ្ដើម​ប្រើ​ពាក្យ​សង្គ្រោះ​ជាតិ​ឡើង​វិញ

ដោយ ប្រាជ្ញ ចេវ
2016-01-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ផ្ដើម​ប្រើ​ពាក្យ​សង្គ្រោះ​ជាតិ​ឡើង​វិញ ខណៈ​ដែល​សង្គ្រាម​ពាក្យ​សម្ដី​រវាង​លោក និង​លោក ហ៊ុន សែន បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី។

លោក សម រង្ស៊ី បាន​ធ្វើ​អត្ថាធិប្បាយ​តាម​រយៈ​ការ​បង្ហោះ​វីដេអូ ដែល​មាន​រយៈពេល​ជាង​មួយ​នាទី នៅ​ថ្ងៃ​ទី​១៦ ខែ​មករា។  លោក សម រង្ស៊ី លើក​ឡើង​ថា លោក​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​លោក​នឹង​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អ្នកដឹកនាំ​ថ្មី រដ្ឋាភិបាល​ថ្មី ដែល​ចេះ​ការពារ​ប្រជាពលរដ្ឋ ទឹក​ដី​ខ្មែរ ដែល​លោក​ចោទ​ប្រកាន់​ថា សព្វថ្ងៃ​នេះ​កំពុង​បាត់បង់។

លោក​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជឿ​ជាក់​លើ​រូប​លោក ដែល​លោក​នឹង​សង្គ្រោះ​ជាតិ ឲ្យ​ទាល់តែ​បាន​នៅ​ពេល​ខាង​មុខ​នេះ៖ «ផ្លាស់ប្ដូរ​ឲ្យ​មាន​អ្នក​ដឹក​នាំ​ថ្មី រដ្ឋាភិបាល​ថ្មី​ដែល​ចេះ​ការពារ​ប្រជារាស្ត្រ​ខ្មែរ ពិសេស​ប្រជារាស្ត្រ​ក្រីក្រ ទន់​ខ្សោយ ហើយ​ដែល​ចេះ​ការពារ​ទឹក​ដី​យើង​កុំ​ឲ្យ​បាត់បង់​ដូច​សព្វ​ថ្ងៃ។ ចេះ​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ សម្បត្តិ​ធម្មជាតិ... យើង​នឹង​សង្គ្រោះ​ជាតិ​យើង​ទាំង​អស់​គ្នា​ឲ្យ​ទាល់​តែ​បាន​ឆាប់ៗ​ខាង​មុខ​នេះ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវុណ ថា ពាក្យ​ដែល​គេ​ប្រើ​សម័យ​សង្គ្រាម ដូច្នេះ​ពាក្យ​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី មិន​ស័ក្ដិសម​នឹង​ប្រើ​នៅ​ពេល​នេះ ខណៈ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មាន រនុកក្នុង វៀតណាម ចាំចាក់រុក បំបែក បក្សសង្គ្រោះជាតិ អោយរលាយ ដូចបក្ស ហ្វុន ស៊ីនប៉ិច !

Jan 18, 2016 12:45 AM

អ្នក​អាន​អនាមិក

មួយម៉ាត់ណាក៏និយាយថា ប្រទេសមានសន្តិភាព មានមែន តែមានតែសំបក់ក្រៅទេ ក្នុងទ្រូវតឹងស្ទើរបែក មិនហ៊ាននិយាយ ស្ទើរប្រេះទ្រូង

Jan 17, 2016 10:05 PM

អ្នក​អាន​អនាមិក

សម រង្សីចង់ផ្លាស់ប្តូរ ឥឡូវផ្លាស់ហើយគឺលោកកឹម សុខា ធ្វើប្រធានបក្សជំនួសហើយ។ សម រង្សី អើយចុះចេញទៅ

Jan 17, 2016 07:05 PM

អ្នក​អាន​អនាមិក

រង្សីអើយចុះចេញទៅ ទុកអោយគេធ្វើប្រធានបក្សម្តងទៅ

Jan 17, 2016 07:03 PM

KONE KHMER

ពី PHNOM PENH

SAM RAINSY, KEM SOKHA, HUN SEN ARE OUT OF DATE.

Jan 17, 2016 05:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល