លោក សម រង្ស៊ី ប្រតិកម្ម​នឹង​ការ​ចោទ​ថា​លោក​មួលបង្កាច់​គ្រួសារ​ត្រកូល​ហ៊ុន

ដោយ ម៉ម មុនីរតន៍
2017-03-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
Photo: RFA

អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​អះអាង​ថា លោក​បាន​និយាយ​មិន​ល្អ​ពី​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"។

ប្រតិកម្ម​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ដោយ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​បរិហារកេរ្តិ៍​ក្រុម​គ្រួសារ​របស់​លោក ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ទាមទារ​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង ត្រូវ​ដោះស្រាយ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

បើ​ទោះ​ជា​បែប​ណា អតីត​ប្រធាន​គណបក្ស​ប្រឆាំង បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា​ពុំ​មែន​ជា​ការ​ពិត​ឡើយ ហើយ​ចាត់​ទុក​ជំហរ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា ជា​ការ​ប្រឌិត​រឿងរ៉ាវ​ខុស​ពី​ការ​ពិត ដើម្បី​មួលបង្កាច់​រូប​លោក​ទៅ​វិញ ក្នុង​បំណង​កម្ទេច​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​លោក សម រង្ស៊ី នេះ​ធ្វើ​ឡើង​ប្រមាណ ១​សប្ដាហ៍​ក្រោយ​ពេល​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ ដោយ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា​បាន​ដើរ​និយាយ​អាក្រក់​ពី​ក្រុម​គ្រួសារ​របស់​លោក។ អតីត​ប្រធាន​គណបក្ស​ប្រឆាំង ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ដោយ​បដិសេធ​ថា លោក​ពុំ​ធ្លាប់​និយាយ​រឿង​ឯកជន​ពី​គ្រួសារ​របស់​លោក ហ៊ុន សែន ម្ដង​ណា​ទេ។ ថ្វី​បើ​ពេល​នេះ លោក សម រង្ស៊ី ពុំ​បាន​និយាយ​ចំ​ឈ្មោះ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ចោទ​ប្រកាន់​លោក​ថា តែង​និយាយ​ពី​ក្រោយ​ខ្នង​មិន​ល្អ​ពី​គ្រួសារ​នោះ ជា​អ្នក​ណា​ក្ដី ទំនង​ជា​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ចង់​សំដៅ​ឲ្យ​លោក ហ៊ុន សែន ដែរ។

អតីត​មេ​បក្ស​ប្រឆាំង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​ជា​ច្រើន​សំណុំ​រឿង​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​មេដឹកនាំ​ដែល​មាន​ចរិត​មិន​ថ្លៃថ្នូរ មិន​គិតគូរ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ផ្ទុយ​ទៅ​វិញ ពូកែ​ចំណាយ​ពេល​លួច​ស្ដាប់ និង​ថត​សំឡេង​គេ​យក​ទៅ​កាត់​ត ក្នុង​បំណង​តែ​ម្យ៉ាង​គឺ​ដើម្បី​លាតត្រដាង​រឿង​ឯកជន​របស់​អ្នក​ដទៃ។ លោក សម រង្ស៊ី បន្ត​ថា បើ​ទោះ​ជា​ដឹង​ថា រឿង​នោះ​ជា​រឿង​ដែល​កំប៉ិកកំប៉ុក ឬ​ជា​រឿង​ដែល​អត់​ទាក់ទង​ផលប្រយោជន៍​ជាតិ​អ្វី​សោះ​ក៏ដោយ ក៏​ឆ្លៀត​ប្រឌិត​រឿង​ទាំង​នេះ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង និង​ធ្វើ​បាប​រូប​លោក​ផ្ទាល់​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ហាក់​បង្ហាញ​មន្ទិល​សង្ស័យ​ចំពោះ​វត្តមាន​លោក សម រង្ស៊ី ក្នុង​ឆាក​នយោបាយ​នេះ។ លោក​បន្ត​ថា បើ​អតីត​មេ​បក្ស​នេះ បាន​ជា​ឈប់​ទៅ​ហើយ ហេតុ​ដូច​ម្ដេច​នៅ​បន្ត​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នេះ​ទៀត៖ «អា​នេះ​ពិត​ជា​មនុស្ស​អាក្រក់​មែន​តែម្ដង! អ៊ីចឹង​បាន​ថា ឆ្នាំង​ណា​គ្រប​ហ្នឹង ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។ ខ្ញុំ... ប៉ុណ្ណឹង​ល្មម​យល់​ន័យ​ហើយ។ អ៊ីចឹង​បាន​វា​អ៊ីចឹង រស់​នៅ​មិន​សុខ​នឹង​គេ​ហ្នឹង​ឯង។ ទេ! ឥឡូវ​ចាក​ចេញ​ទៅ​ហើយ នៅ​មក​វិលវល់ៗ មិន​ប្រកាច់​នៅ​ឲ្យ​ស្ងៀម​សិន​មើល!»

ទាក់ទង​រឿង​ដ៏​ចម្រូងចម្រាស និង​ទំនាស់​ផ្នែក​នយោបាយ​នេះ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា កន្លង​ទៅ​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា ជា​មនុស្ស​មិន​ស្មោះត្រង់ ចាប់​ដៃ​ជាន់​ជើង និង​មិន​ខុស​អី​ពី​កាំបិត​មុខ​ពីរ​ប៉ុន្មាន​នោះ​ឡើយ ដែល​លោក​ពុំ​អាច​លើកលែង​ឲ្យ​បាន​ទេ​ចំពោះ​រឿង​នេះ។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​កោះ​ពេជ្រ។ លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា លោក​មិន​ដែល​ខ្លាច​នរណា​ទាំង​អស់ ទោះ​លេង​ក្នុង​រូបភាព​ណា​ក៏ដោយ។ ការ​គំរាម​របស់​ប្រធាន​បក្ស​កាន់​អំណាច​នេះ មិន​ត្រឹម​តែ​ធ្វើ​ចំពោះ​លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ព្រមាន​​រហូត​ដល់​សព​ឪពុក​របស់​លោក សម រង្ស៊ី ថែម​ទៀត​ផង៖ «សូម​ផ្ដាំ កុំ​ថា រង្ស៊ី មួយ ១០០ រង្ស៊ី ហើយ​ហៅ​ទាំង​ខ្មោច សម សារី ដែល​ជា​ឪ​លោក​ឯង​ក្បត់​ជាតិ​មក​ទៀត ក៏ ហ៊ុន សែន មិន​ខ្លាច​ដែរ។ សូម​ផ្ដាំ​ទៅ​លោក​ឯង ខ្ញុំ​មិន​ដែល​ចេះ​ខ្លាច​អ្នក​ណា​ទេ មួយ​ជីវិត​របស់ ហ៊ុន សែន នេះ»

ទំនាស់​ផ្នែក​នយោបាយ​ដែល​បង្កើត​ទៅ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ទៅ​ហើយ​នៅ​ពេល​នេះ គេ​សង្កេត​ឃើញ​ថា កើត​ឡើង​នៅ​ពេល​បក្ស​ប្រឆាំង​តែង​ព្យាយាម​បង្ហាញ​ពី​បញ្ហា​ដែល​បក្ស​កាន់​អំណាច​ចង់​លាក់លៀម។ ផ្តើម​ចេញ​ពី​រឿង​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ រហូត​​បង្កើត​បាន​​​ច្បាប់​ស្ដីពី គ.ជ.ប ថ្មី​ដ៏​ចម្រូងចម្រាស ហើយ​បន្ទាប់​មក​ការ​ខ្វែង​គំនិត​គ្នា​រឿង​បោះ​បង្គោះ​នៅ​តាម​ព្រំដែន រហូត​​បង្ខំ​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ផែនទី​មក​ផ្ទៀងផ្ទាត់​ទៀត។ចុង​ក្រោយ​​លោក កឹម សុខា ត្រូវ​សមាជិក​សភា​ពី​ខាង​បក្ស​កាន់​អំណាច បោះឆ្នោត​ទម្លាក់​ចេញ​ពី​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋសភា ហើយ​ដំណាលគ្នា​នេះ អង្គរក្ស​លោក ហ៊ុន សែន វាយ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ និង​មាន​ព្រឹត្តិការណ៍​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​គុក​ថែម​ទៀត។ បញ្ហា​កាន់​តែ​ស្មុគស្មាញ​ជាង​នេះ នៅ​នាទី​ចុង​ក្រោយ ច្បាប់​ស្ដីពី​បក្ស​នយោបាយ បាន​បង្ខំ​ចិត្ត​ឲ្យ​លោក សម រង្ស៊ី ត្រូវ​លា​ឈប់​ពី​ប្រធាន​បក្ស​ទាំង​មិន​អស់​អាល័យ ស្រប​ពេល​ឯកសារ​សន្ទនា​ជា​បុគ្គល​ពី​ខាង​បក្ស​ប្រឆាំង ក៏​ត្រូវ​បែក​ធ្លាយ​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​ការវិវត្តន៍​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើក​ឡើង​ថា ដោយសារ​សម្ពាធ​ខាង​នយោបាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល។ ក្នុង​ពេល​តុលាការ​មិន​អាច​ស្ថិត​នៅ​ដោយ​ឯករាជ្យ​បាន បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​សង្គម​ក្លាយ​ជា​សង្គម​ដែល​សំបូរ​ទៅ​ដោយ​អំពើ​អយុត្តិធម៌។ លោក​ថា អ្នក​ទទួល​ថ្មបាក់​ពី​ភាព​លម្អៀង​នេះ គឺ​ជា​ពលរដ្ឋ​ម្ចាស់​​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

This jungle man try to stir up political turmoil before national election coming

There nothing new out there with a cheapest talking outlaw dictator"fascism/communism",this badass dictator try to fool u around and don't want u guy to pay attention to other thing.Be careful with this dangerous guy in what he is saying and do other thing.This jackass dictator like craziest animal roam in the wild.If, u guy keep play foul around with him,there this barbaric will brought u down too.It's a fear factor for himself or deal with jungle man fewer syndrome out there,that cause this tyrant sleep disorder and post ruthless behavior to against anybody who dislike him and his family.And other thing is...fear the election coming and worrisome about his family criminal conspiracy will face a justice ahead and his future on hold.Especially, he fear the most is facing top contender opposition party in reelection coming...that why he try to mess up or stir up political turmoil and commit any crime in whatever he can.And otherwise,he's going to face many criminal charges in Cambodia and abroad...this time he can't escaping away from the crimes he's committed"justice will reveal".

Mar 12, 2017 09:29 AM

KODAK

ពី PHNOM PENH

ហ៊ុនសែនមិនខ្លាចអ្នកណាទាំងអស់​ទោះសម រង្សី១០០ក្ដី​សម សារីក្ដី
ហ៊ុនសែន​ខ្លាចតែមួយគត់គឺចៅហ្វាយយួនខ្លាចយួនទម្លាក់ពីអំណាច៕

Mar 11, 2017 08:57 PM

ហានិភ័យ

ពី តាកែវ

"វប្បធម៌កំចាត់អ្នកមានសមត្ថភាព" ​កាលជំនាន់សង្គមរាស្ត្រនិយម ស្តេចសីហនុកំចាត់សមសារី ជំនាន់បច្ចុប្បន្នតេជោសែនកំចាត់សមរង្សុី

Mar 11, 2017 03:05 PM

អ្នក​អាន​អនាមិក

កាលពីជំនាន់មុនសម្ដេចសីហនុចោទថាលោក សម សារី,លោក ព្រាប អ៊ិន,ដាប ឈួន។ល។ថាពួកគាត់ក្បត់ជាតិ ដល់បន្ទាប់មកក្រុមលោក លន់ នល់ ចោទសម្ដេចសីហនុក្បត់ជាតិថាបានឃុបឃិតជាមួយយួនយៀកកុងឱ្យចូលមកក្នុងស្រុកខ្មែរ បន្ទាប់មកទៀតពួកក្រុមក្រហមខោអាវខ្មៅដឹកនាំដោយ លោក ប៉ុល ពត ចោទលោក លន់ នល់ ថាក្បត់ជាតិ បន្ទាប់មកទៀតសម័យសព្វថ្ងៃថាលោកប៉ុល ពត ក្បត់ជាតិបានសម្លាប់រាស្ត្រខ្លួនឯងប្រល័យពូជសាសន៍ (ចោទដោយតុលាការខ្មែរក្រហមមិនទាន់កាត់ក្ដីគាត់ស្លាប់មុន)សំណួរសួរថា​៖តើមានអ្នកណាចោទអ្នកបន្តថាក្បត់ជាតិទៀតទេ?តើមានខ្មែរស្នេហាជាតិដែរឬទេ?សព្វថ្ងៃធុញទ្រាន់និងពាក្យ(ក្បត់ជាតិហ្នឹងណាស់)

Mar 11, 2017 10:12 AM

គេហទំព័រ​ទាំងមូល