វេទិកា​អ្នក​ស្ដាប់​បន្ថែម៖ លោក សម រង្ស៊ី លាលែង​​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ

ដោយ​ ជី វិតា
2017-02-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​សំបុត្រ​លាលែង​ពី​តំណែង​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

សំបុត្រ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ហើយ​ដែល​ត្រូវ​បាន​លោក សម រង្ស៊ី បង្ហោះ​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក (Facebook) របស់​លោក​បញ្ជាក់​ថា ការ​ដែល​លោក​លាលែង​ពី​តំណែង​ប្រធានបក្ស និងពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​សេចក្ដី​សម្រេច​នេះ ដោយ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

បើ​ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​​សរសេរ​បន្ថែម​លើ​​លិខិត​នោះ​​ថា៖ "គ្រប់​កាលៈទេសៈ​ខ្ញុំ​នៅ​តែ​រក្សា​ឧត្ដម​គតិ​សង្គ្រោះ​ជាតិជានិច្ច ក្នុង​បេះដូង​របស់​ខ្ញុំ"

សូម​​​ស្ដាប់​​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី បន្ថែម ពិភាក្សា​ជុំវិញ​ការ​លាលែង​តំណែង​របស់​លោក សម រង្ស៊ី នេះ ដែល​មាន​វាគ្មិន​ចូល​រួម គឺ​លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ និង​លោក សូ ចន្ថា ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​សម្របសម្រួល​ដោយ​លោក ជី វិតា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

No HunSen or Sam doesn't matter at all and life keep go on...

No matter what who he/she step down from the the leadership or from the power...but everybody ask themselves who he/she would be step down in general national election coming 2018.And no matter what who Sam Ransy or HunSen in power...and no anybody gonna die at all...but we ask to someone who he/she still in the power for the last 38+years repression.No matter what or who are they?,there a lot smart people out there who can do much better that those 38+years corruption and violent.Time to change someone in this reelection coming...new face...new ideas...new policy strategies and put its people and country first,if we keep this 38+years brutal rule in power it's very dangerous to our people and country"especially on international stage or diplomacy" and feel lonely.That why we ask to HunSen how this bad guy can do like him"Sam" or not????there's the right question that we all asking him"HS".No HunSen,nor Sam or anyone else...it doesn't matter or effect it at all,and everybody else will step to fight and can be a good leader"K.Ley is the best pm candidate than anybody else/conservative ideology".Time to elect new leadership and be smart to pick someone who u trust and do not let any stupid people bully or foully u around"stay on the right course".

Feb 12, 2017 01:57 AM

ថាវរី

ពី ម៉ាស

នេះជាការសម្រេចចិត្តដ៏ប្រសើរមួយដែលសង្គ្រោះជាតិត្រូវធ្វើក្នុងការទប់ទល់ជាមួយបក្សកាន់អំណាចសព្វថ្ងៃ!
ក៏ប៉ុន្តែឯកឧត្តមសមរង្ស៊ី ត្រូវចាំថាខ្មែរត្រូវការលោកជាទីបំផុតគ្រប់កាលះទេសះ! សូមលោកក្ដោបក្ដាប់ជាសម្លេងរបស់ខ្មែរគ្រប់រូបដើម្បីចាប់ឃាតករ រាស្ត្រខ្មែរនាំចូលទៅតុលាការព្រហ្មទណ្ឌ័អន្តរជាតិ!]

Feb 12, 2017 01:49 AM

chea mukai

ពី phnom penh

PLEASE ALL KHMER PATRIOTS STAND UP WITH CNRP FOR RESCUE OUR COUNTRY FROM VIETNAM GOVERNMENT OR HUN SEN GOVERNMENT OTHERWISE WE WILL A PART OF VIETNAMESE IN THE NEARLY FUTURE.

Feb 11, 2017 09:59 PM

អ្នក​អាន​អនាមិក

Better leave position for nation than clinging to power and destroy the nation.

Feb 11, 2017 09:14 PM

អ្នក​អាន​អនាមិក


លោក សម រង្សី ជាទីគោរព រាស្រ្តខ្មែរទូទាំងប្រទេសលោកបានជ្រាបនូវការលាលែងរបស់លោក ហើយតាំងនាមខ្ញុំជាខ្មែរមួយរូបដែរ ខ្ញុំសូមជម្រាបលោកថា ខ្ញុំគោរពលោកដោយស្មោះទោះបីជាលោកនៅក្នុងឬក្រៅគណះបក្សសង្គ្រោះក្តី។ លោកចំណាយពេលជាងម្ភៃឆ្នាំនៅលើឆាកនយោបាយដើម្បីប្រយោជន៍ជាតិ រីឯជនអគតិរមែងរកល្បិចដ៍ថោកទាបរំលាយខ្មែរគ្នាឯងដើម្បីបម្រើប្រយោជន៍បរទេស។ ពួកគេបានអំណាចមកពីការបង្ហូរឈាមខ្មែរស្លូតត្រង់ អំណាចដ៍ព្រៃផ្សៃស្មោកគ្រោកនេះគ្នានរាស្ត្រគោរពកោតក្រែងឡើយព្រោះអំណាចមិនបានមកដោយធម៌ មិនប្រកបដោយធម៌។ នៅក្នុងបេះដូងកូនខ្មែរលោកជានាយករដ្ឋមន្ត្រីស្របច្បាប់ កូនខ្មែរមិនដែលចាត់ទុកអ្នកផ្សេងទៀតលើកបន្តុបឡើងដោយបរទេសថាជានាយករដ្ឋមន្ត្រីរបស់គេទេ។

នៅក្នុងលោកនេះអ្វីៗមិនទៀង លោក សម រង្សី មានឧត្តមគតិដ៍ខ្ពង់ខ្ពោះ កិត្តិយសពិរោះឈ្មោះល្បីសេចក្តីថ្លៃថ្នូរក្នុងសង្គមមនុស្ស រាស្រ្តស្រលាញ់ ពេញចិត្តគ្រប់ទិសទី។ សូមសេចក្តីល្អរបស់លោកនាំមកនូវផលល្អដល់ជាតិទៅចុះព្រោះនេះជាសេចក្តីប្រាថ្នារបស់លោក ហើយសូមផលអាក្រក់ហុចចូលដល់ជនអាក្រក់ព្រោះនេះជាសេចក្តីប្រាថ្នារបស់គេដែរ ថ្ងៃនេះគេញញឹមដាក់លោកតែថ្ងៃស្អែកសូមស្នាមញញឹមរបស់លោកញញឹមយូរជាងគេរហូតជានិរន្ត។

Feb 11, 2017 08:54 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល