យោធា​កម្ពុជា​វិល​ត្រឡប់​ពី​ព្រំដែន​​​ខណៈកង​ទ័ព​ឡាវ​ដក​ចេញ​ពី​កម្ពុជា

ដោយ ម៉ែន សុធីរ
2017-08-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថយន្ត​ដឹក​ទាហាន​កម្ពុជា ត្រឡប់​ពី​តំបន់​ព្រំដែន​ដែន​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​ឡាវ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
រថយន្ត​ដឹក​ទាហាន​កម្ពុជា ត្រឡប់​ពី​តំបន់​ព្រំដែន​ដែន​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​ឡាវ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

កង​កម្លាំង​យោធា​ដែល​ត្រូវ​បាន​បញ្ជូន​ពី​រាជធានី និង​ខែត្រ​នានា​នៃ​ប្រទេស​កម្ពុជា ទៅ​តំបន់ព្រំដែន​​នៅ​ចំណុច​អូរអាឡៃ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា បាន​វិល​ត្រឡប់​មកបន្ទាយ​​វិញ​ជា​បណ្ដើរៗ​ហើយ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នោះ។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ឲ្យ​ដឹង​ថា កងទ័ព​ឡាវ បាន​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា ទាំង​ស្រុង​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា រី​ឯ​កងទ័ព​កម្ពុជា បាន​ចូល​យក​ទីតាំង ១០​ចំណុច​តាម​ព្រំដែន​ដែល​ឡាវ ធ្លាប់​គ្រប់គ្រង​កន្លង​មក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ែន សុធីរ ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល