ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្វាយរៀង

ដោយ ឡេង ម៉ាលី
2015.06.28
ពលរដ្ឋ​វៀតណាម ព្រំដែន​ស្វាយរៀង ៦២០ ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided
ព្រំដែន​ស្វាយរៀង ៦២០

ក្រុម​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​ព្រំដែន​​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ក្រុម​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​ព្រំដែន​​​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ក្រុម​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​ព្រំដែន​​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ពលរដ្ឋ និង​ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ប្រឈម​មុខ​ដាក់​គ្នា​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ព្រំដែន​ស្វាយរៀង ៦២០

តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់​ជង្គង់) រង​របួល​ពេល​ប៉ះ​ទង្គិច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ពលរដ្ឋ​ខ្មែរ និង​វៀតណាម ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ​បណ្ដាល​ឲ្យ​របួស​រៀង​ខ្លួន នៅ​តំបន់​ព្រំដែន​ខេត្ត​ស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ នៅ​ពេល​ដែល​ពលរដ្ឋ​វៀតណាម រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ព្រំដែន។

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​ថា មាន​មនុស្ស​មួយ​ចំនួន​មាន​ពលរដ្ឋ ព្រះសង្ឃ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង គឺ​លោក រៀល ខេមរិន្ទ្រ រង​របួស​ជា​ដំណំ​នៅ​ពេល​ដែល​ពលរដ្ឋ​វៀតណាម មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នោះ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ នៅ​ខណៈ​ដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុម​យុវជន ព្រះសង្ឃ និង​តំណាង​រាស្ត្រ បាន​នាំ​គ្នា​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ មិថុនា។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ពលរដ្ឋ​វៀតណាម ចូល​មក​រារាំង​ពលរដ្ឋ​ខ្មែរ​នោះ គឺ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ប្រមាណ​ជាង ១​គីឡូ​ម៉ែត្រ៖ «ទ័ព​គេ​នៅ​ការពារ​ប្រជាជន​របស់​គេ ហើយ​ប្រជាជន​គេ​មាន​ព្រនង់ ដំបង មាន​កាំបិត គេ​ចូល​មក​ដី​យើង ហើយ​យើង​នៅ​ក្នុង​របស់​យើង​សោះ​ហ្នឹង គឺ​គេ​មក​បង្ក​ហិង្សា​ដាក់​ពួក​យើង ហើយ​វាយ​លោក រៀល ខេមរិន្ទ្រ ជា​អ្នក​តំណាង​រាស្ត្រ​ផង ហើយ​ព្រះសង្ឃ​អី​ត្រូវ​របួស​ធ្ងន់​គួរសម។ យើង​នៅ​លើ​ដី​របស់​យើង យើង​អត់​មាន​រុល​ទៅ​ទេ ហើយ​យើង​បាន​សួរ​បាន​អាជ្ញាធរ​នៅ​នេះ​ដែរ​ថា នៅ​ទីនោះ​ជា​ដី​របស់​យើង ហើយ​គាត់​ឲ្យ​ដើរ​តាម​ហ្នឹង ហើយ​យួន នៅ​ទី​ហ្នឹង​ក្នុង​ដី​យើង នាំ​គ្នា​វាយ​យើង​តែ​ម្ដង»

ក្រុម​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រឆាំង ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម បង្ក​ដេញ​វាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​របួស​នោះ គឺ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា។ លោក​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​វៀតណាម ប្រដាប់​ដោយ​ដំបង ដែល​អម​ការពារ​ដោយ​ទាហាន​ប្រដាប់​អាវុធ បាន​ចូល​មក​វាយ​ក្រុម​ប្រតិភូ​ក្នុង​ដី​ខ្មែរ​ជម្រៅ​ប្រមាណ ១​គីឡូម៉ែត្រ។ នៅ​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​ចំនួន​អ្នក​រង​របួស​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

ការ​ប៉ះទង្គិច​គ្នា​នេះ ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​សរសេរ​ព័ត៌មាន និង​បង្ហោះ​រូបថត​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ពលរដ្ឋ​វៀតណាម កាន់​ដំបង​គ្រប់​ដៃ និង​យោធា​វៀតណាម កាន់​អាវុធ បាន​រារាំង​តំណាង​រាស្ត្រ យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​មើល​ការ​សង់​ផ្លូវ​របស់​វៀតណាម លើ​ដី​ខ្មែរ និង​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​២០៣។ លោក​ឲ្យ​ដឹង​ថា ការ​រារាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​វៀតណាម យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​របួស​ធ្ងន់ ៤​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ ១​អង្គ និង​របួស​ស្រាល​ជាង ១០​នាក់ ឯ​អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក រៀល ខេមរិន្ទ្រ របួស​ធ្ងន់។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះនាម ថាច់ វណ្ណា មាន​ថេរ​ដីកា​បញ្ជាក់​ថា ពេល​ដែល​ពលរដ្ឋ​វៀតណាម ចូល​មក​វាយ​ក្រុម​ប្រតិភូ​ខ្មែរ​នោះ ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ ដោយ​ការ​វាយ​ត​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​រង​របួស​រៀង​ខ្លួន។

នៅ​ថ្ងៃ​ទី​២៨ មិថុនា លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​យុវជន ព្រះសង្ឃ តំណាង​រាស្ត្រ និង​ពលរដ្ឋ​ប្រមាណ ២០០​អង្គ និង​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​បង្គោល​ចាស់។ ចំណុច​ព្រំដែន​នេះ គឺ​នៅ​ទល់​មុខ​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An provine) ប្រទេស​វៀតណាម។

ទាក់ទង​នឹង​បញ្ហា​នេះ ខាង​ភាគី​វៀតណាម គឺ​មេ​បញ្ជាការ​រង​អង្គភាព​ការពារ​ព្រំដែន​ប្រចាំ​ខេត្ត​ឡុងអាន លោក ហ្វាម ហ៊្វូហ្វឿក (Pham Phu Phuoc) សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយសារ​ខាង​លោក​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ពេញលេញ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​កម្ពុជា ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។