ក្រុម​ការងារ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ

ក្រុម​ការងារ​រដ្ឋាភិបាល​កម្ពុជា បាន​បើក​កិច្ចពិភាក្សា​រួម​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ មុន​នឹង​ដាក់​ឆ្លង​ទៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
ដោយ ខែ សុណង
2012-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក អ៊ុក គីមលេខ ប្រធាន​ក្រុម​អ្នក​តាក់តែង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ សីហា ថា ក្រុម​បច្ចេកទេស​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​មាន​សមាសភាព​មក​ពី​ក្រសួង​យុត្តិធម៌ អ្នក​អក្សរសាស្ត្រ ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ អគ្គលេខាធិការ​រដ្ឋាភិបាល ដែល​បាន​ជជែក​ពិភាក្សា​គ្នា​បញ្ចប់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា មុន​នឹង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

លោក​ថា ជា​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នេះ គឺ​ក្រុម​ការងារ​បាន​កែ​សម្រួល និង​កាត់​ចេញ​មួយ​ជំពូក និង​មួយ​មាត្រា​ចេញ ពោល​គឺ​សេចក្ដី​ព្រាង​ច្បាប់​នេះ សរុប​នៅ​សល់ ៧​ជំពូក និង ៣២​មាត្រា៖ «បាន​កែ​សម្រួល​ខ្លះ​ហើយ។ ឥឡូវ​ទើប​នឹង​វាយ​កែ​សម្រួល​ខ្លះ​វិញ។ បាត់​១​ជំពូក ហើយ​មាត្រា​បាត់​១ វាយ​អា​ហ្នឹង​ហើយ​បាន​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ពេញ​អង្គ»

ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ តាក់តែង​ឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​សាធារណៈ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដែល​ចេះ​កើត​ឡើង​ឥត​ឈប់ឈរ។ ​នៅ​ក្នុង​ច្បាប់​នេះ​នឹង​មាន​ចែង​ពី​ការ​ផ្ដន្ទាទោស​ដល់​សមត្ថកិច្ច និង​អ្នក​បង្ក​អគ្គិភ័យ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៣​ឆ្នាំ ដល់ ១៥​ឆ្នាំ​ដែរ៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល