ក្នុងលិខិតថ្កោលទោសនោះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកទង្វើរបស់របស់តុលាការ និងអាជ្ញាធរនាពេលបច្ចុប្បន្ននេះ ថាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា បាននិងកំពុងយកតួនាទីដ៏សំខាន់ដែលសង្គមផ្ដល់ឲ្យ ទៅបម្រើ និងការពារក្រុមហ៊ុន ហើយមកគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់ ដែលរងគ្រោះដោយសារក្រុមហ៊ុនរំលោភយកដីធ្លី និងវាយកម្ទេចផ្ទះសម្បែងរបស់ពួកគាត់។
លោក រ៉ុង ឈុន ក៏បានរិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា សព្វថ្ងៃនេះថាជាឧបករណ៍របស់ក្រុមហ៊ុនអ្នកមានលុយ និងមានអំណាច ប្រើប្រាស់ដើម្បីប្រឆាំងជាមួយអ្នកសហជីព អ្នកការពារសិទ្ធិមនុស្ស និងអ្នកតវ៉ាស្របច្បាប់ ព្រមទាំងស្នើសុំឲ្យតុលាការដោះលែងស្ត្រីទាំង ២នាក់ ឲ្យមានសេរីភាពវិញ ព្រោះពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការការពារសិទ្ធិស្របច្បាប់របស់ខ្លួនប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។