ក្រុមហ៊ុន គួច ប៊ុនលាភ បញ្ជាក់​ពី​ការ​បូម​ខ្សាច់​នៅ​ស្រុក​ស្អាង

តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់ គួច ប៊ុនលាភ បដិសេធ​នៅ​ថ្ងៃ​ទី​៥ កញ្ញា ថា ក្រុមហ៊ុន​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បូម​ខ្សាច់​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដី​ចម្ការ និង​លំនៅឋាន​របស់​អ្នក​ភូមិ​ក្បាលកោះ​អន្លង់​ចិន នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។
ដោយ ម៉ម មុនីរតន៍
2012-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក សុង ថេង ដែល​អះអាង​ថា ជា​មនុស្ស​ស្និត​នឹង​លោក គួច ប៊ុនលាភ ជា​អតីត​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ឃុំ​កោះ​អន្លង់​ចិន ស្រុក​ស្អាង ខេត្ត​កណ្ដាល បញ្ជាក់​នៅ​ថ្ងៃ​ទី​៥ កញ្ញា ថា ការ​ពិត​ក្រុមហ៊ុន​របស់​លោក គួច ប៊ុនលាភ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​នោះ ត្រូវ​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១២ មក ហើយ​ក៏​ពុំ​មាន​សកម្មភាព​នៃ​ការ​បូម​ខ្សាច់​ទៀត​នោះ​ដែរ។

លោក សុង ថេង៖ «យក​ឯកសារ​ហ្នឹង​ឲ្យ​បង​ជួយ​កែ​លម្អ ដូច​ថា គាត់​ហ្នឹង​ឈប់​យូរ​ហើយ អត់​មាន​ពាក់ព័ន្ធ​នឹង​គាត់​ទៀត​ទេ​អា​រឿង​បូម​ខ្សាច់​បូម​អី​ហ្នឹង​ណា​បង។ ក្រសួង​បាន​ប្រកាស​តាំង​ពី​ថ្ងៃ​៤ ឧសភា ណោះ ថា ឈប់​ពាក់ព័ន្ធ​រឿង​បូម​ខ្សាច់ តែ​រកស៊ី​ជាមួយ​គាត់​ហ្នឹង គឺ​អើ​គាត់​ចេះ​តែ​ប្រព្រឹត្ត​រាល់​ថ្ងៃ​អ៊ីចឹង​ទៅ ហើយ​អ៊ីចឹង​វា​ប៉ះពាល់​ដល់​កិត្តិយស​គាត់ ហើយ​គាត់​គ្រាន់​តែ​ឲ្យ​ខ្ញុំ​យក​ឯកសារ​ជូន​បង ឲ្យ​បង​មើល​ថា គាត់​អត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អា​ហ្នឹង​ទេ កុំ​ឲ្យ​ផ្សាយ​ចេញ​ឈ្មោះ​គាត់។ រាល់​ថ្ងៃ​ហ្នឹង គឺ​ឈ្មោះ ឃី បាទ​ហើយ​ដល់​ពេល​ឥឡូវ អ្នក​ហ្នឹង​អើ ឃី ហើយ​ឈ្មោះ ធារិទ្ធ ទេ គាត់​នៅ​តែ​បូម​រាល់​ថ្ងៃ បើ​ទោះ​បី​គេ​ប្ដឹង​អី​អ៊ីចឹង ហើយ​នៅ​តែ​ជាប់​ឈ្មោះ​ឯកឧត្ដម គួច ប៊ុនលាភ»

ការ​ប្រតិកម្ម​របស់​តំណាង​អតីត​ក្រុមហ៊ុន​បូម​ខ្សាច់ គួច ប៊ុនលាភ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​កណ្ដាល​កោះ​អន្លង់​ចិន និង​ភូមិ​ក្បាលកោះ​អន្លង់​ចិន ស្ថិត​ក្នុង​ស្រុក​ស្អាង ចោទ​ប្រកាន់​ថា ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​ដី​ចម្ការ​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល