ព័ត៌មានខ្លី

ពលរដ្ឋ​ខ្មែរ​ក្រោម​រង​ការ​គំរាម​ដោយសារ​តវ៉ា​ទាមទារ​ដី​ស្រែ

2009-11-25

នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម មាន​ព័ត៌មាន​ថា មាន​ការ​គំរាម​កំហែង​សុវត្ថិភាព​សន្តិសុខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​នៅ​ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក បន្ទាប់​ពី​ពលរដ្ឋ​បាន​តវ៉ា​ទាមទារ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​ពី​អាជ្ញាធរ​វៀតណាម​វិញ។

តំណាង​បក្ស​សមរង្ស៊ី​នៅ​អាមេរិក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​សភា​ខ្មែរ

2009-11-20

តំណាង​គណបក្ស​សមរង្ស៊ី​នៅ​ទ្វីប​អាមេរិក​ខាង​ជើង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថ្កោល​ទោស​សភា​ជាតិ​ខ្មែរ ដែល​បាន​ព្យួរ​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី។

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

2009-11-20

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​គ្រោង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​​ចុង​សប្តាហ៍​នេះ នៅ​រដ្ឋ​វឺជ្ហីញ៉ា សហរដ្ឋ​អាមេរិក (ស.រ.អា) ផ្តោត​អំពី​ដំណើរ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ជ្រោះ​មរណៈ​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន។

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ

2009-11-20

ក្រុម​ជន​ជាតិ​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី បាន​សម្ដែង​ថា ក្រុមហ៊ុន​បារាំង​ដែល​អភិវឌ្ឍ​នៅ​ឃុំ​ប៊ូស្រា បន្ត​ពី​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ប្តូរ​តែ​ឈ្មោះ កំពុង​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ​ដី​ត្រណម និង​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ នៅ​គ្រា​ដែល​កំពុង​វិនិយោគ​ចម្ការ​កៅស៊ូ។

កាសែត​វៀតណាម៖ ទង្វើ​របស់​សម​រង្ស៊ី​ជា​អំពើ​វិទ្ធង្សនា

2009-11-16

កាសែត​យៀកណាម ញ៉ិនហ្សិន (Nhan Dan) បាន​ហៅ​សកម្មភាព​ដក​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ព្រៃវែង ពី​សំណាក់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​អំពើ​វិទ្ធង្សនា។

ក្រុមហ៊ុន​វៀតណាម​គ្រោង​មក​រាវ​រក​ប្រេងកាត​នៅ​ក្នុង​បឹង​ទន្លេសាប

2009-11-16

ក្រុមហ៊ុន​រាវ​រក​និង​ផលិត​ប្រេងកាត​យៀកណាម ឈ្មោះ PetroVietnam Exploration and Production Corporation (PVEP) នឹង​មក​ខួង​រាវ​រក​ប្រេងកាត​ប៉ែក​ឦសាន​អាង​បឹង​ទន្លេ​សាប ក្នុង​ប្លុក​លេខ​១៥។

តុលាការ​ខេត្ត​កំពត​ដោះ​លែង​ពលរដ្ឋ​ម្នាក់​ដែល​ជំទាស់​នឹង​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្ទ

2009-11-13

អាជ្ញាធរ​នគរបាល​ខេត្ត​កំពត​បាន​ដោះ​លែង​ពលរដ្ឋ​ម្នាក់​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ថៃ្ង​១១ វិច្ឆិកា ដោយសារ​តែ​​ពលរដ្ឋ​រូប​នោះ​បាន​សុខ​ចិត្ត​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ឈប់​តវ៉ា​ជា​បន្តទៀត ជំទាស់​ទៅ​នឹង​ផែនការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្ទ ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​កែប​ថ្មី ស្រុក​ឈូក ខេត្តកំពត ។