សមត្ថកិច្ច​ចម្រុះ​ចាប់​ជន​ជាតិ​វៀតណាម ៧​នាក់​លួច​កាប់​ឈើ​នៅ​ស្រុក​អូរយ៉ាដាវ

ជន​ជាតិ​វៀតណាម ចំនួន ៧​នាក់​ដែល​លួច​ឆ្លង​ដែន​ចូល​កាប់​ឈើ​លើ​ដី​ខ្មែរ​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​សមត្ថកិច្ច​ចម្រុះ និង​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ចាប់​បាន​នៅ​វេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២។
ដោយ រដ្ឋា វីសាល
2012-12-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​ជន​ជាតិ​វៀតណាម ទាំង​នោះ គឺ​ជា​ក្រុម​ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ និង​មន្ត្រី​សមាគម​អាដហុក បាន​រក​ឃើញ​នៅ​ទីតាំង​កាប់​ឈើ​របស់​ពួក​គេ ស្ថិត​នៅ​ព្រំប្រទល់​ព្រៃ​សម្បទាន​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​៧២ ជាប់​នឹង​ព្រៃ​សហគមន៍​អភិរក្ស នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភ្នំ​ក្រហម។

មន្ត្រី​កម្មវិធី​ដីធ្លី​ព្រៃ​ឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ឲ្យ​ដឹង​ថា សមត្ថកិច្ច និង​ក្រុម​សហគមន៍​បាន​ដាក់​កម្លាំង​ឃ្លាំ​មើល​សកម្មភាព​របស់​ពួក​គេ​លួច​កាប់​ឈើ​ខ្មែរ​នេះ​ទើប​ស្ទាក់​ចាប់​បាន​ពួក​គេ ៧​នាក់ និង​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង រួម​ទាំង​ត្រាក់ទ័រ​អូស​ឈើ ២​គ្រឿង​ទៀត​ផង៖ «ក្រុម​អស់​ហ្នឹង​ហើយ​ដែល​សហគមន៍​បាន​រាយការណ៍ ហើយ​សមត្ថកិច្ច​ចុះ​ស៊ើប​អង្កេត​ស្វែង​រក​គោលដៅ​តាំង​ពី​ថ្ងៃ​ដែល​សមាគម​អាដហុក បាន​រាយការណ៍​តាម​វិទ្យុ​អាស៊ីសេរី ថ្ងៃ​ទី១១ ម្ល៉េះ។ សហគមន៍​បាន​រាយការណ៍​ថា ថ្ងៃ​ទី១៨ មាន​កម្លាំង​ជន​ជាតិ​វៀតណាម និង​មាន​ត្រាក់ទ័រ​រហូត​ដល់ ៤​គ្រឿង ប៉ុន្តែ​ថ្ងៃ​ទី២០ នេះ សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ចាប់​បាន​តែ​ពីរ​គ្រឿង»

នៅ​រសៀល​ថ្ងៃ​ដដែល មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ថា ជន​ជាតិ​វៀតណាម ទាំង ៧​នាក់​នោះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​រួច​ហើយ ដើម្បី​កសាង​សំណុំ​រឿង​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កម្របានឮរឿងបរិវាហ៊ុនសែនហ៊ានប៉ះពាល់យួនណាស់ ទោះជាយួនប្រភេទណាក្តី?? មិនខ្លាចអស់ការទុកចិត្ត អស់អំណាទេឬ?? វ៉ៃឆ្កែមើលម្ចាស់ផង??

Dec 27, 2012 02:29 AM

អ្នក​អាន​អនាមិក

Good Job

Dec 22, 2012 04:17 AM