មន្ត្រី​សហជីព​ស៊ីខៅឌូ​ពីរ​រូប​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រៃវែង

ដោយ អ៊ុង សេរីវុទ្ធ
2014.09.17
រោងចក្រ​ត្រេដីង ៦២០ កម្មករ​រោងចក្រ​កំចាយមារ​ត្រេឌីង(Trading)ប្រមាណ ២ពាន់​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ នៅ​ភូមិ​ទៀនភ្លើង ឃុំ​ស្មោងខាងជើង ស្រុក​កំចាយមារ ខេត្ត​​ព្រៃវែង នៅ​ថ្ងៃ​ទី ១២ កញ្ញា។
RFA/Hum Chamroeun

មន្ត្រី​ដោះស្រាយ​វិវាទ​ពីរ​រូប​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ(CCAWDU) ត្រូវ​នគរបាល​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​សាកសួរ​នៅ​សាលា​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី ១៧ កញ្ញា នៅ​ខាង​មុខ​រោងចក្រ កំចាយមារ ឋិត​ក្នុង​ឃុំ​ស្មោងខាងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ពេល​កម្មករ​កំពុង​បន្ត​ធ្វើ​កូដកម្ម។ មន្ត្រី​ទាំង​២​នាក់​នោះ​មាន​ឈ្មោះ សុត សៀម និង ឃុន សុខុម។

មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក សុត សៀម ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​នោះ បាន​ឲ្យ​ដឹង​​ថា សមត្ថកិច្ច​ដោះលែង​លោក​ទាំង​ពីរ និង​ឈប់​ចោទ​ប្រកាន់​ហើយ បន្ទាប់​ពី​មាន​កម្មករ​ជា​ច្រើន​នាក់ មក​តវ៉ា​នៅ​មុខ​សាលាស្រុក ដើម្បី​ឲ្យ​ដោះលែង​អ្នក​ទាំង​ពីរ​។

លោក សុត សៀម បញ្ជាក់​ថា នៅ​ថ្ងៃ​ស្អែក ទី១៨ កញ្ញា លោក​អភិបាល​ខេត្ត​ព្រៃវែង នឹង​ចូលរួម​ប្រជុំ​ស្វែង​រក​ដំណោះស្រាយ និង​បញ្ចប់​ជម្លោះ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​កំចាយមារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។