ពលរដ្ឋ​ខ្មែរ​១៥​នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ

ដោយ យន់ សាមៀន
2014.03.14

មន្ត្រី​យោធា​ខ្មែរ​កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ មីនា បាន​ចោទ​ប្រកាន់​ទាហាន​ការពារ​ព្រំដែន​ថៃ ថា បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ១៥​នាក់ នៅ​ពេល​ពួក​គេ​បាន​ឆ្លង​ដែន​ទៅ​ទឹក​ដី​ថៃ ដើម្បី​កាប់​ព្រៃ​ឈើ​ដែល​មាន​តម្លៃ។

មន្ត្រី​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ១២​នាក់ ត្រូវ​បាន​បាញ់​សម្លាប់ កាល​ពី​ខែ​មីនា ហើយ ៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បាញ់​ស្លាប់​មួយ​សប្ដាហ៍​បន្ទាប់​មក នៅ​ពេល​ពួក​គេ​ចូល​ទៅ​កាប់​ឈើ​នៅ​តាម​ព្រំដែន​ខេត្ត​ព្រះវិហារ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ថៃ បដិសេធ​ព័ត៌មាន​នេះ​ដោយ​អះអាង​ថា ប្រសិន​បើ​មាន​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ច្រើន​បែប​នេះ​មែន​នោះ រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ធ្វើ​ការ​តវ៉ា​ផ្លូវ​ការ​ជា​មិន​ខាន។

កាល​ពី​ឆ្នាំ​២០១៣ ភាគី​ខ្មែរ​ធ្លាប់​បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ ៦៩​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់។ កន្លង​មក រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ធ្វើ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ដោយ​ឈប់​បាញ់​ប្រហារ​លើ​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។