សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ២

ដោយ​ សុ ជីវី
2016-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាខា​ធនាគារ អេស៊ីលីដា (ACLEDA) ស្ថិត​នៅ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៦
សាខា​ធនាគារ អេស៊ីលីដា (ACLEDA) ស្ថិត​នៅ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៦
RFA/Chum Rasy

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (International Financial Cooperation) ដែល​ជា​សមាជិក​របស់​ក្រុម​ធនាគារ​ពិភពលោក (World Bank Group) ផ្ដល់​ប្រាក់​កម្ចី​រួម​ទៅ​អោយ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​២ នៅ​កម្ពុជា ដែល​នឹង​បង្កើន​ការ​ផ្ដល់​ប្រាក់​កម្ចី​បន្ត​ទៀត​ទៅ​អោយ​អាជីវកម្ម​តូចៗ​នៅ​តាម​ទី​ជនបទ និង​ក្រុម​សហគ្រាស​ខ្នាត​តូច និង​មធ្យម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ IFC នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បញ្ជាក់​ថា គេ​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​រួម​ចំនួន ៥០​លាន​ដុល្លារ​ ទៅ​អោយ​ធនាគារ​អេស៊ីលីដា (ACLEDA) ដែល​កញ្ចប់​ថវិកា​នោះ​នឹង​បង្កើន​កម្ចី​ទៅ​អោយ​ក្រុម​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​កម្ចី​ប្រមាណ​ពាក់​កណ្ដាល​នឹង​ផ្ដល់​ទៅ​អោយ​សហគ្រិន​ជា​ស្ត្រី។

នាយក​គ្រប់គ្រង​នៃ IFC ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម លោក ឃីលី ឃេលហូហ្វើ (Kyle Kelhofer) ត្រូវ​ស្រង់​សម្ដី​ដាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា មួយ​ភាគ​បី​នៃ​ស្ត្រី​ដែល​ជា​ម្ចាស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ។

ចំណែក​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧ ខែ​ដដែល​នេះ IFCក៏​ផ្ដល់​ប្រាក់​កម្ចី​រួម​ទៅ​អោយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុង​ទឹក​ប្រាក់​ចំនួន ៥០​លាន​ដុល្លារ​ដែរ ដែល​តាម​គម្រោង​នឹង​ផ្ដល់​ទៅ​អោយ​អាជីវកម្ម​តូចៗ ជាពិសេស​វិស័យ​កសិកម្ម​នៅ​តាម​ទី​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល