ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ​នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា

ដោយ រដ្ឋា​ វិសាល និង ចេង ម៉េងជូ
2016-02-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ចូលរួម​ព្រះរាជ​ពិធី​លែង​សត្វ​ដំរី​នា​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។ Photo AFP
ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ចូលរួម​ព្រះរាជ​ពិធី​លែង​សត្វ​ដំរី​នា​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។ Photo AFP
Photo AFP

ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ដែល​ជា​បុត្រ​ទី​៣ ក្នុង​ចំណោម​បុត្រ ៤​អង្គ​របស់​ព្រះមហាក្សត្រ​ថៃ នឹង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ សិរិនថន នឹង​យាង​បង្គំ​គាល់​ព្រះករុណា​ព្រះ​បាទ​សម្ដេច ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​អំឡុង​ព្រះរាជ​ទស្សនកិច្ច​នេះ ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ នឹង​យាង​ទៅ​ខេត្ត​កំពង់ស្ពឺ ធ្វើ​ជា​ព្រះរាជ​ធិបតី​ក្នុង​ព្រះរាជ​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ និង​ធ្វើ​ជា​អធិបតី​ក្នុង​ព្រះរាជ​ពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើ​ទាល ខេត្ត​កំពង់ធំ។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​នឹង​យាង​សម្ពោធ​មណ្ឌល​សុខភាព​មួយ​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ មហា​ចក្រី សុរិនថន នឹង​យាង​សម្ពោធ​មណ្ឌល​សុខភាព​មួយ​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដែល​ជា​ព្រះរាជ​អំណោយ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​ជនជាតិ​ដើម​ភាគ​តិច។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​នឹង​យាង​សម្រាក​ព្រះ​កាយ និង​សោយ​ព្រះ​ក្រយា​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល រាយការណ៍​រឿង​នេះ​ជូន​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Thais suffering as the same khmer suffering and we both the same culture and traditional

All khmer pple are very warm welcome to queen Moha Chakry Siribhorn comes visit and try to help her poor neighboring country "Cambodia" .In the name of loved of god Buddha and in the name of loved of human dignity with her majesty and very great generosity for mankind suffering...god bless long life the queen and god be with you forever.

Feb 21, 2016 11:41 AM

គេហទំព័រ​ទាំងមូល