ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ដែលជាបុត្រទី៣ ក្នុងចំណោមបុត្រ ៤អង្គរបស់ព្រះមហាក្សត្រថៃ នឹងធ្វើព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងបង្គំគាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងអំឡុងព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងយាងទៅខេត្តកំពង់ស្ពឺ ធ្វើជាព្រះរាជធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងធ្វើជាអធិបតីក្នុងព្រះរាជពិធីប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។
ព្រះអង្គម្ចាស់ក្សត្រិយ៍នឹងយាងសម្ពោធមណ្ឌលសុខភាពមួយនៅខេត្តរតនគិរី
ដោយ រដ្ឋា វិសាល
ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សុរិនថន នឹងយាងសម្ពោធមណ្ឌលសុខភាពមួយនៅខេត្តរតនគិរី នៅថ្ងៃទី២២ ខែកុម្ភៈ ដែលជាព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សម្រាប់បម្រើវិស័យសុខាភិបាលជូនចំពោះប្រជាពលរដ្ឋ និងជនជាតិដើមភាគតិច។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តប៉ែកឦសានមួយនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍នឹងយាងសម្រាកព្រះកាយ និងសោយព្រះក្រយានៅរមណីយដ្ឋានបឹងយក្សឡោម។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល រាយការណ៍រឿងនេះជូនដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។