ជនសង្ស័យដែលសម្លាប់ស្មៀនឃុំអស់មួយគ្រួសារ និងដុតផ្ទះនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវសមត្ថកិច្ចខេត្តប៉ៃលិនចាប់ឃុំខ្លួន នៅរសៀលថ្ងៃទី២២វិច្ឆិកា។
ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ចាន់ឌិន មានប្រសាសន៍ថ្ងៃទី២៣ វិច្ឆិកា ថាជនសង្ស័យដែលសម្លាប់ស្មៀនឃុំនោះ ត្រូវជាបងថ្លៃឈ្មោះ លោក ឆោម ចំណាន អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ជាមួយជនរងគ្រោះគឺនៅភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ។ លោកថាជនសង្ស័យសារភាព ប្រាប់សមត្ថកិច្ចថាមូលហេតុដែលសម្លាប់ស្មៀនឃុំនោះ ព្រោះរឿងគំនុំ៖ «មកអំពីការស៊ើបអង្កេតរបស់ប៉ូលិសយើង ។ វាគំនុំរឿងថាអាហ្នឹងមើលងាយវា » ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅស្នងការនគរបាលខេត្តប៉ៃលិន ហើយសមត្ថកិច្ចគ្រោងនឹងបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃច័ន្ទទី២៤ វិច្ឆិកាដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
