មន្ត្រី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចោទ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា​រើសអើង​មិន​ឲ្យ​ចូល​ប្រជុំ

ដោយ ហង្ស សាវយុត
2016.12.06
ហង់ ជួន ណារ៉ុន ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួន ណារ៉ុន ថ្លែង​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី​៧ នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheng Mengchou
RFA/Cheng Mengchou

មន្ត្រី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចោទ​ប្រកាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ថា​បាន​រើសអើង​ទៅ​លើ​សមាគម​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​ហិរញ្ញិក​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គឺ​អ្នកស្រី ស៊ឹម ដារ៉ានី។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​ធ្នូ ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ មក អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ​អប់រំ​អន្តរជាតិ បាន​បើក​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្ដីពី​គ្រូបង្រៀន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប។

មន្ត្រី​ដដែល​បញ្ជាក់​ថា ពីរ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​ធ្នូ អង្គការ​យូណេស្កូ បាន​អញ្ជើញ​មន្ត្រី​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យ​ចូលរួម ក៏ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន អញ្ជើញ​មក​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​នោះ ស្រាប់​តែ​តំណាង​របស់​អង្គការ​យូណេស្កូ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី បាន​ស្នើសុំ​កុំ​ឲ្យ​មន្ត្រី​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចូលរួម​ប្រជុំ​មួយ​រយៈ​សិន៖ «ពេល​យប់​ថ្ងៃ​ទី​៤ ខែ​ធ្នូ អង្គការ​យូណេស្កូ បាន​ហៅ​ខ្ញុំ​ទៅ​ជួប ហើយ​សូម​អធ្យាស្រ័យ ថ្ងៃ​ទី​៥ ខែ​ធ្នូ គឺ​លោក ហង់ ជួន ណារ៉ុន អ៊ីចឹង​សូម​ឲ្យ​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ខាង​ក្រៅ»

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អង្គការ​យូណេស្កូ ដែល​រៀបចំ​កិច្ច​ប្រជុំ​នោះ ព្រម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ដើម្បី​សុំ​ការ​ពន្យល់​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៥ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។