សមត្ថកិច្ច​ជំនាញ​ចុះ​ឆែកឆេរ​ផ្ទះ​គ្រូពេទ្យ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ចម្លង​មេរោគ​អេដស៍

ដោយ ហ៊ុំ ចំរើន
2014.12.18
គ្រូពេទ្យ យ៉ែម ជ្រិន ៦២០ សមត្ថកិច្ច​ជំនាញ និង​អង្គភាព​ការងារ​កុមារ ឆែកឆេរ​ផ្ទះ​លោក​គ្រូពេទ្យ​ភូមិ យ៉ែម ជ្រិន នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៨ ធ្នូ ២០១៤។
RFA/Hum Chamroeun

សមត្ថកិច្ច​ជំនាញ​ផ្នែក​ស៊ើបអង្កេត ចុះ​ឆែក​ឆេរ​ផ្ទះ​លោក​គ្រូ​ពេទ្យ​ម្នាក់​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​គេ​ការ​សង្ស័យ​ថា ជា​អ្នក​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ភូមិ ដើម្បី​រក​ភស្តុតាង​នៃ​ការ​ចម្លង នៅ​ថ្ងៃ​ទី ១៨ ធ្នូ។

ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ និង​ឆែកឆេរ​នេះ សមត្ថកិច្ច​សហការ​នឹង​មន្ត្រី​ជំនាញ​ជំងឺ​ឆ្លង និង​អង្គភាព​ការងារ​កុមារ ហៅ​កាត់​ស៊ីភីយូ (Children Protection Unit) បាន​ពិនិត្យ​សំបក​ថ្នាំពេទ្យ និង​ឧបករណ៍​ប្រើប្រាស់​របស់​គ្រូពេទ្យ សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កន្លង​មក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​ខេត្ត​បាត់ដំបង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។