ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា​ប្រាក់​កម្ចី​ពី​ចិន​រួម​ចំណែក​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា

ដោយ ចេង ម៉េងជូ
2016-02-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នា​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Cheng Mengchou
រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នា​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Cheng Mengchou
RFA/Cheng Mengchou

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា ប្រាក់​កម្ចី​ពី​ប្រទេស​ចិន រួម​ចំណែក​សំខាន់​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​អត្រា ៧% ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ការ​គ្រប់គ្រង​ថវិកា​ជាតិ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា រក្សា​បាន​កំណើន​ជា​មធ្យម ៧% នេះ គឺ​ដោយសារ​ប្រាក់​កម្ចី​របស់​ចិន ដែល​មាន​អត្រា​ការប្រាក់​ទាប និង​មិន​មាន​លក្ខខណ្ឌ៖ «ខ្ចី​ចិន ធ្វើ​ធំៗ​បាន។ ខ្ញុំ​សូម​បញ្ជាក់​ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ត​ភ្ជាប់​ធំៗ​សព្វថ្ងៃ ដែល​យើង​ទទួល​ផល​បាន​នេះ ហើយ​ដែល​មាន​ការ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ធ្វើ Survey របស់ Eurocham ចុង​ក្រោយ​នេះ ចុង​ក្រោយ​បំផុត​នេះ គឺ​វិស័យ​ឯកជន​បាន​ទទួល​ស្គាល់​ថា មាន​ការ​កែលំអ​ច្រើន​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវ​ដឹក​ជញ្ជូន ទាំង​អគ្គិសនី ទាំង​អី​ទាំងអស់។ អត់​ចិន អត់​មាន​អា​ហ្នឹង​ទេ ហេដ្ឋារចនាសម្ព័ន្ធ​ហ្នឹង។ អេ.ឌី.ប៊ី (ADB) គម្រោង​ធំ​បំផុត ២០​លាន​ដុល្លារ​អស់​ហើយ។ ទើប​តែ​ឃើញ​ចិន ឲ្យ​ខ្ចី​ច្រើន​ទេ ជប៉ុន ក៏​អ៊ីចឹង​ដែរ ទើប​ឃើញ​ចិន ឲ្យ ១០០​លាន​មួយ​គម្រោង ២០០​លាន​មួយ​គម្រោង ចាប់​ផ្ដើម​ឡើង​ដែរ។ ពី​មុន​អត់​ទេ ដប់​ម្ភៃ​លានៗ ហើយ​ដប់​ម្ភៃ​លាន​ទៅ​ធ្វើ​ស្អី​ចេញ»

ការ​លើក​ឡើង​ពី​ប្រយោជន៍​នៃ​ប្រាក់​កម្ចី​របស់​ចិន គឺ​នៅ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា កាន់​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ខ្ចី​ប្រាក់​ពី​បរទេស ដោយសារ​ទំហំ​ប្រាក់​ជំនួយ​ឥត​សំណង​ថយ​ចុះ​ជា​លំដាប់ នៅ​ពេល​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​កម្ពុជា អាច​ចាក​ចេញ​ពី​តំណែង​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត ឆ្ពោះ​ទៅ​រក​តំណែង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ឲ្យ​ដឹង​ថា បំណុល​ដែល​កម្ពុជា ជំពាក់​ចិន ស្មើ​នឹង ៤៥% នៃ​ប្រាក់​កម្ចី​បរទេស​សរុប​ដែល​មាន​ចំនួន​ជាង ៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (.០២០​លាន​ដុល្លារ) នៅ​ឆ្នាំ​២០១៥។ ការ​ប៉ាន់​ប្រមាណ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា បំណុល​បរទេស​នឹង​អាច​កើន​ដល់ ៦.៤៦៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦ ស្មើ​នឹង ៣២,% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

ទាក់ទង​នឹង​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន នេះ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ថា ការ​ខ្ចី​លុយ​ពី​ចិន រួម​ចំណែក​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​ឡើយ៖ «បើ​សិន​ណា​ជា​យើង​មាន​ការ​ខ្ចី​បុល​មាន​តម្លាភាព មាន​ការ​ដេញ​ថ្លៃ ប្រាក់​ដែល​យើង​យក​ពី​ចិន ឬ​ក៏​ប្រទេស​ណា​មួយ​មាន​ចំនួន​ជាង ១​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​ហ្នឹង យើង​អាច​យក​មក​សង់​ផលិតផល​បាន​ច្រើន​ជាង​អ្វី​ដែល​បាន​ធ្វើ​កន្លង​ទៅ ហើយ​មិន​ឆាប់​ខូច​ដូច​ដែល​ជា​សំណង់​ចិន ទេ បើ​សិន​ណា​ជា​មាន​ការ​ដេញ​ថ្លៃ មាន​ការ​ធានា​គុណភាព​អី​ជាដើម»

បន្ថែម​លើ​នេះ លោក សុន ឆ័យ អះអាង​ថា តួលេខ​របស់​រដ្ឋាភិបាល​ស្ដីពី​ប្រាក់​កម្ចី និង​ជំនួយ​ពី​ប្រទេស​ចិន មិន​គួរ​ឲ្យ​ជឿជាក់​បាន​ទេ៖ «រដ្ឋាភិបាល​ហាក់​ដូចជា​កុហក​ពលរដ្ឋ​ពី​រឿង​ការ​ខ្ចី​ពី​ចិន និង​អំណោយ​ពី​ចិន។ ឧទាហរណ៍​ដូចជា​ស្ពាន​ភ្លោះ​នៅ​ជ្រោយចង្វារ រដ្ឋាភិបាល​ថា​ជា​អំណោយ​ចិន តាម​ពិត​មិន​មែន​ទេ គឺ​លុយ​ខ្ចី​ពី​ចិន មក​សាងសង់»

ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​បំណុល នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណរ៉ា លើក​ឡើង​ថា បច្ចុប្បន្ន​ព័ត៌មាន​ស្ដីពី​ការ​ប្រើប្រាស់​ថវិកា​រដ្ឋ​មាន​លក្ខណៈ​រឹតត្បិត និង​មិន​មាន​ការ​ផ្សព្វផ្សាយ​ដល់​ថ្នាក់​មូលដ្ឋាន​បាន​គ្រប់គ្រាន់​នៅ​ឡើយ៖ «អ៊ីចឹង​បាន​យើង​ស្នើ​ឲ្យ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ឲ្យ​មាន​ការ​ចូលរួម​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​នីតិវិធី​នៃ​ការ​ប្រើប្រាស់ នីតិវិធី​នៃ​ការ​សង​ហ្នឹង ក៏​សាធារណជន​មិន​ទាន់​បាន​ជ្រួតជ្រាប​អំពី​នីតិវិធី​ច្បាស់លាស់​ផង​ដែរ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ​បម្រើ​ដល់​ប្រយោជន៍​របស់​សាធារណជន និង​មាន​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ការពិត ប្រជាពលរដ្ឋ ដឹងជាយូរមកហើយ ថា តាចាស់ ហ៊ុន សែន ធ្វើផ្លូវថ្នល់ ស្ពាន អាគារ បន្តិចបន្តួច ដោយសារខ្ចីលុយ ពីគេ ហើយអាគារ ស្ពានខ្លះ​ ដាក់ឈ្មោះអនុស្សាវរីយ៍ ខ្លួនអែងទៀត មិនចេះអៀនខ្មាស់សោះ តាចាស់ នេះ !

Feb 28, 2016 07:36 AM

Sopheaktra

ពី Hershey, Pa.

2-17-2016 Nissan giant car's builder from Japan had announced that they are going to start assembly line to build Nissan car in Myanmar start some time in 2016 this year. It is a huge gain for Myanmar peoples, job securities, economic security. I would like to ask Mr. Rainsey Visoth minister of commerce and finance why Cambodia government didn't make effort to get the contract with the Japanese ? I can see that a lot of job and money for the Cambodian young people who talented. Japanese and Korean people said money come first and then democracy come along with it. They said also Ford one of giant car's builder from USA will start assembly line in Myanmar too. I hope you read my comment here and reply to all Cambodian know about your strategies to attract the investor to invest in Cambodia.

Feb 19, 2016 03:12 PM

ចិន្តា

ពី ភ្នំពេញ

ប្រសិនបើកំណើនផលទុនជាតិពឹងផ្អែកខ្លាំងលើប្រាក់កម្ចី។វាពឹតជាការប្រថុយប្រថានពេកហើយ។រាល់ប្រាក់កម្ចីគួរប្រើអោយមានប្រសិទ្ធខ្ពស់។ប្រទេសជប៉ុនស្តារប្រទេសគេក្រោយសង្គ្រាមលោកលើកទីពីរប្រមាណ២០ឆ្នាំរូចផុតពីភាពក្រីក្រហើយបានក្លាយទៅជាប្រទេសជឿនលឿន។

Feb 19, 2016 08:58 AM

អ្នក​អាន​អនាមិក

កុំសូម្បី សុនឆៃ ទោះពលរដ្ឋធម្មតា ក៏អត់ជឿរលីង ពិតជាកុហក
ជំពាក់ ច្រើនជាងនឹង ហើយ ខ្ចីថែម ក៏ច្រើនជាងនឹងដែរ
ភរមិនស្វាង

Feb 18, 2016 05:31 PM

Ratha

ពី Phnom Penh

It is easy to sit and say without being questioned. We'd like him to invite accounting students to learn from it. I would like Ms. Thy Sovantha propose some questions.

Feb 18, 2016 04:22 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល