តុលាការ​បដិសេធ​បន្ធូរ​បន្ថយ​ទោស​ស្ត្រី​អូស្ត្រាលី​ម្នាក់​ដែល​ជួល​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស

ដោយ វ៉ែន សុមេធ
2018.01.09
សាលាឧទ្ធរណ៍ ៦២០ សាលាឧទ្ធរណ៍-មហា​អយ្យការ
RFA

ចៅក្រម​សាលាឧទ្ធរណ៍ បាន​បដិសេធ​បន្ធូរ​បន្ថយ​ទោស​ដល់​ស្ត្រី​ជាប់ចោទ​អូស្ត្រាលី​ម្នាក់ ដែល​សុំ​បន្ធូរ​បន្ថយ​ទោស ក្រោយ​សាលាដំបូង​ក្រុងភ្នំពេញ កាត់ទោស​ជាប់ពន្ធនាគារ​១​ឆ្នាំ ៦​ខែ ដោយសារ​បាន​ជួល​ស្ត្រី​ខ្មែរ ២​នាក់ ឲ្យ​ពពោះ​ជំនួស ហើយ​បញ្ជូន​ក្មេង​ដែល​កើត​ទៅ​ឲ្យ​អតិថិជន​នៅ​ក្រៅ​ប្រទេស។

តាម​អង្គហេតុ ដែល​ប្រកាស​ដោយ​ចៅក្រម​គឺ​ស្ត្រី​ជាប់ចោទ​ឈ្មោះ TAMMY ALAYNE CHALES បាន​ទាក់ទង​ជនជាតិ​ខ្មែរ ២​នាក់ ក្នុង​នោះ​មាន​ឆ្មប​ម្នាក់​ផង ដើម្បី​ឲ្យ​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស បន្ទាប់​មក​បាន​បញ្ជូន​ក្មេង​ដែល​កើត​មក​នោះ ទៅ​បរទេស ព្រោះ​អតិថិជន​ទទួល​ទិញ​ក្មេង​ជា​ជនបរទេស។

បើ​ទោះ​ជា​ស្ត្រី​ជាប់ចោទ​ជនជាតិ​អូស្ត្រាលី​បាន​ខំ​អង្វរ​ចៅក្រម​សាលាឧទ្ធរណ៍​យ៉ាងណាក៏ដោយ នៅ​ក្នុង​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា ចៅក្រម​សាលាឧទ្ធរណ៍​ពន្យល់​ថា ស្ត្រី​ជាប់ចោទ ឈ្មោះ​TAMMYALAYNE CHALES មិន​អាច​បន្ធូរ​បន្ថយ​ទោស​បានទេ ព្រោះ​ការចោទប្រកាន់​របស់​សាលាដំបូង​ក្រុងភ្នំពេញ​សម​ហេតុផល។ ដូច្នេះ​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ក្រុងភ្នំពេញ ចាត់ទុកជា​បានការ។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ ស្ត្រី​ជនជាតិ​អូស្ត្រាលី ឈ្មោះ TAMMYALAYNE CHALES កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ ១​ឆ្នាំ ៦​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។