អតីត​សិក្ខាកាម​បណ្ឌិត​សភា​FBI​មក​ពី​១៦​ប្រទេស​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​សៀមរាប។
ផែនទី​ខេត្ត​សៀមរាប។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ក្រុម​អតីត​សិក្ខាកាម​បណ្ឌិត​សភា អែហ្វ.ប៊ី.អាយ (FBI) ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មិថុនា។ ក្រុម​អតីត​សិក្ខាកាម​បណ្ឌិត​សភា FBI ដែល​បាន​មក​ជួប​ប្រជុំ​គ្នា​នោះ​មាន​ចំនួន ១៦០​នាក់ មក​ពី ១៨​ប្រទេស​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បូក​រួម​នឹង​សហរដ្ឋ​អាមេរិក ផង។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ គឺ​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​បញ្ចប់​ការ​ថ្លែង​បើក​កិច្ច​ប្រជុំ​នោះ​ថា ក្នុង​កិច្ច​ប្រជុំ​អតីត​សិក្ខាកាម FBI នោះ បាន​លើក​យក​ប្រធានបទ​មក​ពិភាក្សា​គ្នា​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដោយ​ដៅ​ទៅ​លើ​ចំណុច​ពីរ គឺ​ទី​១ បញ្ហា​ប្រឆាំង​ភេរវកម្ម និង​ទី​២ បញ្ហា​ប្រឆាំង​ឧក្រិដ្ឋកម្ម​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)«ដូច​បាន​ជម្រាប​ជូន​នៅ​ក្នុង​សន្ទរកថា​របស់​សម្ដេច ស ខេង ថា​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ FBI គឺ​មាន​ក្រោយ​ពេល​ដែល​សម្ដេច ស ខេង លោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​១៩៩៦»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ រហូត​មក​ដល់​ពេល​នេះ កម្ពុជា ទើប​តែ​បាន​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​នៅ​សាលា​បណ្ឌិត​សភា FBI ចំនួន ៩​នាក់​ប៉ុណ្ណោះ។ លោក ស ខេង បាន​ស្នើសុំ​ឲ្យ​សាលា​បណ្ឌិត​សភា FBI ផ្ដល់​អាហារូបករណ៍​ឲ្យ​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ​ឲ្យ​បាន​ចំនួន ២​នាក់ ដើម្បី​ទៅ​សិក្សា​ជំនាញ FBI បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kem Ley

ពី California, USA

The Hun Sen’s government keeps asked for the money for the FBI trainees at least 2 persons per year, but all the FBI trainees who were complete the course never found the criminals, such as the assassination of Dr. Kem Ley, Mr. Chea Vichea and another Khmer nationalists. We knew already, that Hun Sen keep all the money and feed to the third hands group. You don’t need to ask for the money just asks directly to the US ambassador for FBI to investigate on Dr. Kem Ley’s case that will be better.

Jun 20, 2017 08:44 PM

Cambodian Freedom

ពី Siem Reap

រដ្ឋ​អត់​លុយ​អើយ​អត់​ ស្នើ​សុំ​ទាន​អោយ​គេ​​ផ្ដល់​អាហារូបករណ៍​ឲ្យ​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ​ឲ្យ​បាន​ចំនួន ២​នាក់ ដើម្បី​ទៅ​សិក្សា​ជំនាញ FBI ដើម្បី​យក​មក​វាយ​បំ​ពង​ក្បាល​ប្រ​ជា​ជន​ខ្មែរ​

Jun 19, 2017 11:20 PM

គេហទំព័រ​ទាំងមូល