មនុស្ស​ប្រមាណ​៤០០​នាក់​ជិះកង់​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

ដោយ កែវ និមល
2014-08-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មនុស្ស​ប្រមាណ ៤០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣១ សីហា នេះ នៅ​ទី​រួម​ខេត្ត​សៀមរាប ចាត់​តាំង​ពិធី​ជិះ​កង់​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។ ការ​ជិះ​កង់​នេះ ចាប់​ផ្ដើម​ពី​ចំណុច​អាង​ក្រពើ​រហូត​ដល់​ភ្នំ​ក្រោម។ ប្រធានបទ​សម្រាប់​ការ​ជិះ​កង់​នេះ គឺ "ជិះ​កង់​ដើម្បី​បរិស្ថាន​និង​សុខភាព​កុមារ"។

អ្នក​ចូល​រួម​ជិះ​កង់​ទាំង​អស់​ត្រូវ​បង់​ប្រាក់​ចំនួន ១០​ដុល្លារ ដើម្បី​តម្កល់​ក្នុង​ហិប​ប្រាក់​សប្បុរសធម៌​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​អ្នក​រៀបចំ​បាន​ផ្ដល់​អាវយឺត​មួយ និង​អាហារ​ពីរ​ពេល​ដល់​អ្នក​ចូល​រួម។

​លោក ច្រឹក គីមប៉ូ ជា​អ្នក​រៀបចំ​កម្មវិធី​ជិះ​កង់​រៃអង្គាស​នេះ មាន​ប្រសាសន៍​ថា "បើ​អ៊ីចឹង​យើង​បាន​បង្កើត​ជា​គំនិត​នេះ​មួយ​ដើម្បី​រៃអង្គាស​សុំ Sponsor សុំ Donor ពី​ក្រុមហ៊ុន ដើម្បី​បង្វិល​ថវិកា​ទាំង​អស់​នឹង​ទៅ​មន្ទីរ​ពេទ្យ​នោះ»។

​ក្រុម​អ្នក​រៀបចំ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ពួកគេ​មាន​គម្រោង​រៀបចំ​កម្មវិធី​ជិះ​កង់​រៃ​អង្គាស​ប្រាក់​សប្បុរសធម៌​នេះ​ម្តង​ទៀត នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥ មួយ​លើក​ទៀត ប៉ុន្តែ​ក្នុង​ទម្រង់​ធំ​ជាង​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល