ភ្ញៀវ​ទេសចរ​ត្អូញត្អែរ​ពី​តម្លៃ​ស្នាក់​នៅ​ខ្ពស់​កប់​ពពក​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​នា​ខេត្ត​ព្រះសីហនុ

ដោយ ហេង សកល
2018-01-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រង្វង់​មូល​តោ​ពីរ​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
រង្វង់​មូល​តោ​ពីរ​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា ខែត្រ​ព្រះសីហនុ ត្អូញត្អែរ​ថា ផ្ទះសំណាក់ និង​សណ្ឋាគារ ឡើង​កប់​ពពក អំឡុង​ពេល​បុណ្យ​ឆ្លង​ចូលឆ្នាំ​សកល។ ពួកគាត់​ថា ផ្ទះសំណាក់​មួយ​បន្ទប់ ដែល​ពីមុន​តម្លៃ​១៥​ដុល្លារ ឥឡូវ​ឡើង​ដល់​៥០​ដុល្លារ ទៅ​ជាង ២០០​ដុល្លារ​ក្នុង​មួយ​យប់។

ភ្ញៀវ​ទេសចរ​ម្នាក់ មកពី​រាជធានី​ភ្នំពេញ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា ដោយសារ​ឡើងថ្លៃ​ខ្លាំង​ពេក បង្ខំ​ឲ្យ​ភ្ញៀវ​ទេសចរ មួយ​ចំនួន​សម្រាក​តាម​ផ្លូវ និង​តាម​ទី​សាធារណៈ ព្រោះ​ពុំ​មាន​លទ្ធភាព​ជួល​ផ្ទះសំណាក់​ស្នាក់នៅ។ អ្នកស្រី​ត្អូញត្អែរ​ថា គ្រួសារ​អ្នកស្រី​បង្ខំចិត្ត​ស្នាក់នៅ​បន្ទប់​ផ្ទះសំណាក់ គ្រែពីរ តម្លៃ ៨០​ដុល្លារ មួយ​យប់ ដោយសារ​ពុំ​មាន​ជម្រើស។ អ្នកស្រី​អំពាវនាវ​ឲ្យ​មន្ទីរ​ទេសចរ​ខែត្រ​ព្រះសីហនុ អន្តរាគមន៍​ករណី​ដូចនេះ នៅ​ឆ្នាំក្រោយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កុំស្រែក នេះជារបប ផ្តាច់ការ ហ៑ុន សែន អ្វីៗនៅលើ មាត់ជាអ្នកកំណត់ !

Jan 03, 2018 12:26 AM

គេហទំព័រ​ទាំងមូល