ថ្ងៃ​ទី​១០​គឺ​ជា​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម​បណ្ឌិត កែម ឡី

ដោយ ឡេង ម៉ាលី
2017-09-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
Photo: RFA

ថ្ងៃ​ទី​១០ ខែ​កញ្ញា នេះ គឺ​ជា​ខួប ១៤​ខែ​គត់ ដែល​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​ស្តារ​ម៉ាត (Star Mart) ក្បែរ​ស្តុប​បូកគោ។

ក្រោយ​ពី​ឃាតកម្ម​បាញ់​លោក​បណ្ឌិត កែម ឡី តែ​ប៉ុន្មាន​នាទី អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ដែល​អះអាង​ខ្លួន​ឯង​ថា​ឈ្មោះ ជួប សម្លាប់។ ជួប សម្លាប់ ដែល​សាក្សី និង​ឯកសារ​បញ្ជាក់​ថា​ឈ្មោះ អឿត អាង ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​ជាប់​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី សាធារណជន​នៅ​តែ​ចង់​ឲ្យ​តុលាការ​ស្វែងរក​មេខ្លោង​ដែល​បញ្ជា​ឲ្យ​សម្លាប់​បណ្ឌិត កែម ឡី ជា​បន្ត​ទៀត ដោយ​ពួក​គេ​ជឿ​ថា ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ជា​ហេតុផល​នយោបាយ មិន​មែន​ដោយសារ​បណ្ឌិត កែម ឡី ជំពាក់​លុយ ៣​ពាន់​ដុល្លារ​ដូច​ការ​អះអាង​របស់ ជួប សម្លាប់ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រជាជនខ្មែរដឹងថាអ្នកណាជាឃាតករ ឥឡូវចាប់មិនទាន់បាន ដោយសារនៅមានអំណាច​

Sep 10, 2017 09:53 PM

អ្នក​អាន​អនាមិក

What the hell these people are still talking about Kem Ley's death!!! My Sam Dach Dek Cho already settled this issue, he gave his family money to build a beautiful tomb, it's too much already.

He is resting in peace in an arrogant palace, what else do you need? Now he doesn't want to criticize my Dach Cho any longer.

Sep 10, 2017 06:51 PM

គេហទំព័រ​ទាំងមូល