រន្ទះបាញ់​សម្លាប់​មនុស្ស​ម្នាក់​និង​ក្របី​៣​ក្បាល​នៅ​ខេត្ត​កែប

ដោយ វោហារ ជាតិ
2014.11.27

បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា។

នាយក​សាខា​កាកបាទក្រហម​ខេត្ត​កែប លោក អ៊ុច ក្លឹង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា ជន​រងគ្រោះ​នោះ​ឈ្មោះ កៅ ញើយ អាយុ ៥៦​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​បី​នាក់។ លោក​បាន​ស្រង់​សម្ដី​សាក្សី​ថា ជនរងគ្រោះ​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​ព្រលប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ជាមួយ​ក្របី​បី​ក្បាល​ទៀត ខណៈ​ជន​រងគ្រោះ​ច្រូតស្មៅ និង​មើល​ក្របី​ក្រោយផ្ទះ​ក្បែរ​មាត់​សមុទ្រ​ពេល​ភ្លៀង​ធំ ដែល​មាន​ក្មួយ​ឃ្វាល​ក្របី​នៅ​វាល​ស្រែ​ជា​មួយ​គ្នា​ដែរ។

មន្ត្រី​កាកបាទក្រហម​ខេត្ត​កែប បាន​នាំ​អំណោយ​គ្រឿង​ឧបភោគបរិភោគ និង​ប្រាក់ ៥០​ម៉ឺន​រៀល​ឧបត្ថម្ភ​គ្រួសារ​សព។

លោក អ៊ុច ក្លឹង បន្ថែម​ថា យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ម្នាក់ ឬ​ពីរ​នាក់ នៅ​ខេត្ត​កែប តែងតែ​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​រៀងរាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។