កម្មករ​៦៨​នាក់​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ចាម

ដោយ ម៉ៅ សុធានី
2017-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​ដែល​រង​របួស​ដោយសារ​ក្រឡាប់​ឡាន​នៅ​ឃុំ​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
កម្មករ​ដែល​រង​របួស​ដោយសារ​ក្រឡាប់​ឡាន​នៅ​ឃុំ​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo provided

កម្មករ​ជិត ៦៨នាក់ នៅ​រោងចក្រ ជូហួយ រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នៅ​ភូមិ​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក​ឧត្ដមសេនីយ៍ត្រី ឯម កុសល ត្រូវ​បាន​កាសែត​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី FreshNews ដក​ស្រង់​សម្ដី​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​បណ្ដាល​មក​ពី​អ្នក​បើកបរ​ឈ្មោះ ឆៃ គីមហេង បាន​បត់​ឆ្វេង​បម្រុង​ចូល​រោងចក្រ ជូហួយ មួយ​កន្លែង ប៉ុន្តែ​ពេល​បត់​ចូល​អ្នក​បើកបរ​បួង​ចង្កូត​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដា​លវិជ្ជាជីវៈ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​នឹង​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ និង​ក្រុម​គ្រួសារ ទៅ​តាម​គោលការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ សង្គម។ សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា ក្នុង​ចំណោម​កម្មករ​របួស​ទាំង ៦៨​នាក់ មាន ៦៣​នាក់ របួស​ស្រាល ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើង​ព្រៃ។ ចំណែក ៥​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​ការ​ដឹក​កម្មករ​នេះ គឺ​មាន​កើត​ឡើង​ស្ទើរ​តែ​រៀង​រាល់​ខែ គ្រាន់​តែ​តិច ឬ​ច្រើន។ លោក​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​ចាត់​វិធានការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​កម្មករ​ហួស​ចំណុះ និង​អ្នក​បើកបរ៖ «»។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ មាន​ចំនួន ៨២៤​លើក សម្លាប់​មនុស្ស ៤២៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​ជាង ១.២០០​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើក​បរ​ហួស​ល្បឿន​​កំណត់​ មិន​គោរព​សិទ្ធ​អាទិភាព និង​បើកបរ​ពេល​ស្រវឹង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល