ក្រុមហ៊ុន​លំដាប់​ពិភពលោក​ពីរ​ចាប់​អារម្មណ៍​ទីផ្សារ​ប្រទេស​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015.01.28

ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចំនួន​ពីរ​ដែល​មាន​ឯកទេស​ផ្គត់ផ្គង់​អាហារ​លើ​យន្តហោះ និង​ក្នុង​ក្រុមហ៊ុន​ផលិត និង​ការ​កែច្នៃ​ស្បៀង ចាប់​អារម្ភ​ទីផ្សារ​កម្ពុជា។

ការ​ចាប់​អារម្មណ៍​នេះ បន្ទាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​ពន្យល់​ពី​ទីផ្សារ​ប្រទេស​កម្ពុជា ឲ្យ​អ្នក​វិនិយោគ​បាន​ដឹង​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​អឺរ៉ុប។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក កៅ គឹមហ៊ួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ​លើ​យន្តហោះ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា នៅ​ពេល​ដែល​គេ​អង្កេត​ឃើញ​ថា ទេសចរ​មក​លេង​ប្រទេស​កម្ពុជា មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៖ «ទស្សនកិច្ច​ជា​រួម យើង​ឃើញ​ថា​លទ្ធផល​ល្អ ព្រោះ​បាន​អូស​ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា»

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្នុង​ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ដែល​មាន​ប្រទេស​ចំនួន​៤០ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។