ក្រសួង​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​មាន​លិខិត​គ្រប់​គ្រាន់​មុន​ថ្ងៃ​ទី​១៥​មីនា

ដោយ អ៊ុង សេរីវុទ្ធ
2016-01-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស ខេង ៦២០
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អំពាវ​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​មាន​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃ​ទី​១៩ មករា បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា មន្ត្រី​ចរាចរណ៍​ផ្លូវ​គោក នឹង​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​រាល់​បទល្មើស​ទាំងអស់ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។

លិខិត​​ដដែល​ក៏​អំពាវ​នាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង ក្នុង​ការ​ផ្ដល់​សេវា​ជូន​ដល់​សាធារណជន​ឲ្យ​ល្អ​ប្រសើរ។

ការ​លើក​លែង​ការ​ផាក​ពិន័យ​ពី​ម្ចាស់​យានយន្ត ដែល​គ្មាន​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត​ជាដើម ត្រូវ​បាន​ពន្យារ​ពេល​ជិត​៣​ខែ បន្ទាប់​ពី​មាន​ការ​​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពេល​ដែល​ពលរដ្ឋ​រអ៊ូរទាំ ពី​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ដើម​ឆ្នាំ​នេះ។

យ៉ាងណាក៏ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​កោតសរសើរ​ដល់​សាធារណជន និង​សមត្ថកិច្ច​ទូទាំង​ប្រទេស ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​យ៉ាង​ផុលផុស។

ចំពោះ​ការ​ធ្វើ​លិខិត​បញ្ជាក់​ឯកសារ​ថត​ចម្លង​ប័ណ្ណ​សម្គាល់​យានយន្ត ត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជា​អ្នក​ផ្ដល់​សេវា​ជូន​ពលរដ្ឋ ចាប់​ពី​ថ្ងៃ​ទី​១៤ មករា​តទៅ រួម​នឹង​តារាង​តម្លៃ​បិទ​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រជាជនត្រូវតែមានច្បាប់គ្រប់គ្រង តែ បើច្បាប់បង្កើតមក ១ថ្ងៃ អនុវត្តន៏ពីកំរិត១ដល់១០០ភ្លាម ដើម្បីសប្បាយប្រមូលលុយ ។ គិតថាអ្នកបញ្ជាគួរអង្គុយគិតពីសាវតារបស់ខ្លួន ១០នាទី ហ់ើយគិតថាបើខ្លួននៅរហាមដូចមុន (មុនឆ្នាំ១៩៧០) ។ដូចមនុស្សរាប់លាននាក់រាល់ថ្ងៃ ដែលមានរបស់របស់មិនគ្រប់លក្ខណៈប្រើហើយត្រូវបានអ្នកមានអំណាចធ្វើឲ្យខ្លួនទៅណាមកណាប្រកបរបបរលែងកើតតើគិតបែបណា??។ មិនគិតថារបស់មិនមានពន្ធមិនមែនអ្នករហាមទាំងនោះទៅយកឆ្លងដែនបានមកទេ។ គឺអ្នកដែលជាបរិវាដែលផ្តល់ប្រយោជន័ឲ្យហ្វូងអ្នកធ្វើច្បាប់ជាអ្នកបណ្តោយចូលមក។មិនគិតពីការក្ររដោយសារកំរិតការចេះដឹងជាអ្នកដឹកនាំឫដោយមិនរវល់មិនគិតពីរកទីផ្សារផលិតផល មិនរវល់ពីហ្វូងបណ្តាក់គ្នាចាំយកលុយអ្នកដឹកជញ្ជូន! សេវាពេទ្យដែល យកតែលុយមិនមានគុណភាព មិនគិតពីការឲ្យដីបំផ្លាញព្រៃ ឆក់ប្លន់ដី​ដុតផ្ទះ ប្រើអំណាចការពារសម្រាប់មនុស្សម្នាក់កាន់កាប់ដីរាប់សែនហិកតា !បែជាមកគិតពីការចាប់បែបហុតឈាមបែបនេះជាពិសេសអ្នកប្រើម៉ូតូតាមជនបទគួលើកលែងទេដឹង?? (គ្នាមិនមានឡានទំនើបចតក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ដូចអ្នកធ្វើច្បាប់ទេ)សូមទទួលដឹងថាភាគច្រើននៃចំនួននេះគ្នារហាម និងត្រដររស់ខ្លាំងណាស់។ គ្នាក៏ប្រើប្រេងដែលទិញពីក្រុមគ្រួសាររបស់អ្នកដែរ??។

Jan 20, 2016 08:58 PM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋ សុំសួរ ក្រសួងគមនាគមន៍ តើតម្លៃ កាត់ឈ្មោះ ម៉ូតូ ឡាន ចុះថ្លៃ នៅតម្លៃប៉ុន្មាន !

Jan 20, 2016 09:36 AM

sokhom

ពី siem reap

ខ្ញុំបានទៅធ្វើប័ណបើកបរដែរតែខាងសាលាគេថាសំរាធ្វើមួរយះ។ តើខ្ញុំត្រូវដោះស្រាយបែបណា?

Jan 20, 2016 09:18 AM

គេហទំព័រ​ទាំងមូល