កម្មករ​អូស​រទេះ​នៅ​ប៉ោយ​ប៉ែត​តវ៉ា​មិន​​ឲ្យ​មន្ត្រី​គយ​យក​ថ្លៃ​ដឹក​ទំនិញ​ខ្ពស់​ពេក

ដោយ ហ៊ុំ ចំរើន
2014.12.21
បាតុកម្ម ប៉ោយប៉ែត ៦១០ សកម្មភាព​ក្បួន​ដង្ហែ​បាតុកម្ម​របស់​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី អាជីវករ អ្នក​អូស​រទេះ ដឹក​នាំ​ដោយ​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA

ក្រុម​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ​ជាង ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឲ្យ​មន្ត្រី​គយ​បញ្ចុះ​ការ​យក​តម្លៃ​​ដឹក​ទំនិញ​នៅ​ចំណុច​ច្រក​ទ្វា​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ។

តំណាង​កម្មករ​នៅ​ក្រុង​​ប៉ោយប៉ែត ម្នាក់​ឈ្មោះ​ លោក​ កែវ​ វឿន​ ថ្លែង​ថា ការ​តវ៉ា​នេះ​ដោយសារ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យក​ប្រាក់​ពី​ក្រុម​អ្នក​អូស​រទេះ​ខ្ពស់​ហួស​ហេតុ​ គឺ​ក្នុង​មួយ​ជើង​ប្រមាណ​ពី ៦​ម៉ឺន ទៅ ១០​ម៉ឺន​រៀល ដែល​ធ្វើ​ពួកគេ​ដឹក​ទំនិញ​មិន​បាន​ផល​កម្រៃ។

ទាក់​នឹង​បញ្ហា​នេះ អភិបាល​​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​បញ្ជាក់​ថា​ លោក​បាន​សម្រួល​ឲ្យ​មន្ត្រី​​គយ​បន្ធូរបន្ថយ​ពន្ធ​ទៅ​លើ​ក្រុម​អ្នក​អូស​រទេះ​​នោះ​ ដោយ​មិន​ឲ្យ​យក​ថ្លៃ​ពី​ពួកគេ​ខ្ពស់​ទៀត​នោះ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​អូស​រទេះ​មាន​មតិ​ថា​ ពួកគេ​គ្មាន​​ជំនឿ​ទៅ​លើ​​ការ​រក​ដំណោះ​របស់​អាជ្ញាធរ​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។